មន្ត្រីយោធាអាមេរិកបានព្យាករថា ប្រសិនបើសង្គ្រាមកើតឡើង នោះទាហាន អាមេរិកយ៉ាងតិច ១០ពាន់នាក់ ស្លាប់ និង របួស ក្នុងរយៈពេល ប៉ុន្មានថ្ងៃដំបូងនៃ សង្គ្រាម។
សារព័ត៌មាន New York Times បាន ផ្សាយថា មន្ត្រីយោធាអាមេរិក បានចូលរួម នៅក្នុងការធ្វើលំហាត់សម ដ៏សម្ងាត់មួយ នៅលើកោះហាវ៉ៃ ដើម្បីពិភាក្សាពី ស្ថាន ភាព ដែលអាមេរិកអាចបើកការវាយប្រហារទៅលើកូរ៉េខាងជើង ។ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា ការធ្វើលំហាត់សមសម្ងាត់ នាពេលនេះ មិនមែនជាសញ្ញា នៃការ សម្រេចធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងនោះឡើយ។
ដឹកនាំការធ្វើលំហាត់សមខាងលើ គឺ លោកឧត្តមសេនីយ៍Mark Milley មេបញ្ជា ការកងទ័ព ជើងគោកអាមេរិក និង ឧត្តម សេនីយ៍ Raymond Thomas មេបញ្ជាការ យុទ្ធសាស្ត្រពិសេស របស់អាមេរិកបានវាយ តម្លៃថា ប៉ុន្មានថ្ងៃដំបូងនៃសង្គ្រាមជាមួយ កូរ៉េខាងជើង ពិតជាមានអ្នកស្លាប់និងរបួសជាច្រើន។
ឧត្តមសេនីយ៍ Milley បានឲ្យដឹងថា «តាមការវាយតម្លៃ នឹងមានទាហានអាមេរិកយ៉ាងតិច១០ពាន់នាក់ស្លាប់ និងរបួស ក្រៅពីនេះនៅមានការស្លាប់របស់ពលរដ្ឋ រាប់រយពាន់នាក់របស់ប្រទេសទាំងពីរនៅថ្ងៃដំបូងនៃសង្គ្រាម ។ សោកនាដកម្មនឹងកើតឡើងលើសពីការប៉ាន់ស្មាន»។ការព្រួយបារម្ភដ៏ធំបំផុតរបស់អាមេរិក គឺ ការវាយ បកវិញពីកូរ៉េខាងជើងដោយអាវុធបរមាណូ ទៅលើអាមេរិក បានក្លាយជាប្រធានបទ ដែលមន្ត្រីអាមេរិកបានលើកយកមកពិភាក្សាជាបន្តបន្ទាប់នាពេលកន្លងទៅ។ ក្រុមចារកិច្ចអាមេរិកនឹងធ្វើយ៉ាងណាបំផ្លាញអាវុធបរមាណូរបស់កូរ៉េខាងជើង ឲ្យបានមុន ពេលដែលប្រទេសនេះចុចកុងតាក់បាញ់ មីស៊ីល។
ចំណុចទាំងនោះនឹងជំរុញឲ្យមាន សង្គ្រាមនៅក្រោមដី ដែលកូរ៉េខាងជើង បានជីករូងក្រោមដីជាច្រើន ដើម្បីរក្សាទុកនូវគ្រាប់បែកបរមាណូបំបាំងភ្នែកមហាជន ។ ចំណែកទាហានអាមេរិកវិញ មិនមានបទ ពិសោធន៍នៅក្នុងការធ្វើសង្គ្រាមនៅក្រោមដីនោះឡើយ។
ក្រៅពីនេះ អាមេរិក បានបង្ហាញក្តីព្រួយ បារម្ភ ពីការប្រើប្រាស់អាវុធជីវសាស្ត្រ របស់ កូរ៉េខាងជើងដោយកូរ៉េខាងជើង បានរក្សា ទុកនូវអាវុធ គីមីជាច្រើន ។កូរ៉េខាងជើង ធ្លាប់បានស្បថថា នឹងប្រើប្រាស់អាវុធទាំង នោះ ដើម្បីវាយប្រហារប្រសិនបើទីក្រុង ព្យុងយ៉ាងរងការឈ្លានពាន។ ប្រភពព័ត៌ មានបានឲ្យដឹងថា កូរ៉េខាងជើង នឹងវាយ ប្រហារទៅលើទីក្រុងសេអ៊ូល ដែលមាន ពលរដ្ឋរស់នៅរហូតដល់ទៅ២៥លាន នាក់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទមួយ នៅថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា រដ្ឋាភិបាលទីក្រុង សេអ៊ូល នឹងបញ្ជូនបេសកជនពិសេសមួយ ទៅកូរ៉េខាងជើងក្នុងពេលឆាប់ៗ នេះបើ យោងតាមសារព័ត៌មាន យ៉ុនហាប់របស់ កូរ៉េខាងត្បូង ចេញផ្សាយនៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចចរចាដែលអាចធ្វើទៅបានរវាងសហ រដ្ឋអាមេរិក នឹងកូរ៉េខាងជើង។ ការសន្ទនា តាមទូរស័ព្ទរវាងលោក Moon Jae-in និង លោកTrump ជាលើកដំបូងនៅក្នុងខែមីនា នេះ ត្រូវបានធ្វើឡើងនៅម៉ោងប្រហែល១០យប់ (ម៉ោងក្នុងស្រុក) នេះបើយោងតាម ការលើកឡើងរបស់លោក Yoon Young-chan ជំនួយការជាន់ខ្ពស់ផ្នែកសារព័ត៌មានសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង។
ពាក់ព័ន្ធនឹងការប៉ុនប៉ងវាយប្រហារកូរ៉េខាងជើងរបស់អាមេរិកនេះ ក្រុមអ្នកឯក ទេសវិភាគបានលើកឡើងថា អាមេរិកនឹងប្រើប្រាស់យុទ្ធសាស្ត្រដូចនៅក្នុងប្រទេសអីុរ៉ាក់ដែលថាផលិតអាវុធគីមីសាស្ត្រ។
នៅពេលនេះដែរកូរ៉េខាងជើងបាន ចេញមុខច្រានចោល និងថ្កោលទោស យ៉ាងខ្លាំង ចំពោះការចោទប្រកាន់របស់ សហរដ្ឋអាមេរិក ដែលថាទីក្រុងព្យុងយ៉ាងបានចូលរួមចំណែកក្នុងការផលិតអាវុធ គីមី នៅក្នុងប្រទេសស៊ីរី។ បើតាមទីក្រុង ព្យុងយ៉ាងបញ្ជាក់ថា នេះគ្រាន់តែលេស ដែលទីក្រុងវ៉ាស៊ីនតោន ប្រើដើម្បីឈ្លាន ពានកូរ៉េខាងជើង ដូចដែលខ្លួនធ្លាប់បានធ្វើលើអុីរ៉ាក់ដូច្នេះដែរ។ នេះបើតាមការផ្សាយ របស់ KCNA ដកស្រង់ដោយ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាង ជើង KCNA ផ្អែកលើការដកស្រង់សេចក្ដីថ្លែងការណ៍ពីមន្ត្រីការបរទេសកូរ៉េខាងជើង បានអះអាងថា ការចោទប្រកាន់របស់ សហរដ្ឋអាមេរិកគឺជាការប្រឌិតឡើងទាំងស្រុង។ «ពិភពលោកបានដឹងយ៉ាងច្បាស់ថាសហរដ្ឋអាមេរិក បានប្រឌិតការចោទ ប្រកាន់ដ៏សាហាវទាំងនេះឡើង ដើម្បីប្រើវាជាលេសក្នុងការឈ្លានពានប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ»។ នេះបើតាមសេចក្ដី ថ្លែងការណ៍ខាងលើ។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ ដដែល ក៏បាននិយាយបែបចំអកដែរថា សហរដ្ឋអាមេរិកគ្មានសិទ្ធិនិយាយពីអាវុធនុយក្លេអ៊ែរ ឡើយ ពីព្រោះទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកដំបូងគេប្រើប្រាស់អាវុធគីមីនៅលើពិភពលោក ដោយបានសម្លាប់រង្គាលប្រជាជនស្លូតត្រង់ ៥០,០០០នាក់ នៅ ភាគខាងជើងនៃប្រទេសកូរ៉េខាងជើង នៅ អំឡុងសម័យ សង្រ្គាមកូរ៉េឆ្នាំ១៩៥០៕ ម៉ែវ សាធី