មហាអំណាចសេដ្ឋកិច្ចទី២លើពិភព លោក មិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្ម ជាមួយអាមេរិកនោះឡើយ ប៉ុន្តែចិនបានប្តេជ្ញាការពារផលប្រយោជន៍របស់ខ្លួន។ ទាំងនោះជាការប្រកាស កាលពីថ្ងៃទី៤ ខែមីនា របស់ក្រសួងការពារជាតិចិន។
តាមសារព័ត៌មាន CNBC បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានធ្វើឲ្យពិភពលោកកើតមានវិវាទជាថ្មី ដោយ សារតែបានតំឡើងពន្ធ នាំចូលអាមេរិក រហូតដល់២៥ភាគរយសម្រាប់ផលិតផលដែកថែប និង១០ភាគរយសម្រាប់ផលិត ផល អាលុយមីញ៉ូម។
ភាពតានតឹងរវាងអាមេរិក នឹងចិនលើ វិស័យពាណិជ្ជកម្ម កាន់កើនឡើងតាំងពីឆ្នាំ ២០១៧ ក្រោយពេលលោក ត្រាំ ក្លាយជា ប្រធានាធិបតីអាមេរិក។ បើទោះបីចិនមានចំនួនដែកថែបនាំចូលអាមេរិកភាគតិចក៏ដោយ ប៉ុន្តែក្នុងវិស័យឧស្សាហកម្មដែកថែប របស់ចិនមានការរីកចម្រើនយ៉ាងខ្លាំង ធ្វើឲ្យផលិតផលដែកជាច្រើនដែលនាំ ចេញទៅកាន់ទីផ្សារពិភពលោក មានតម្លៃ ធ្លាក់ចុះយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ផលិតផលរបស់ប្រទេសផ្សេងៗទៀត ក្នុងនោះក៏មានអាមេរិកផង ដែរ។
រដ្ឋលេខាធិការក្រសួងការបរទេសចិនលោក Zhang Yesui បានប្រកាសឲ្យដឹងថា កិច្ចពិភាក្សា និងស្វែងរកភាពចុះសម្រុងគ្នា ក្នុងការបើកទីផ្សាររួម គឺជារឿងល្អបំផុតក្នុងការដោះស្រាយវិបត្តិពាណិជ្ជកម្ម។ លោក បន្តទៀតថា ចិនមិនចង់ឲ្យមានសង្គ្រាម ពាណិជ្ជកម្មជាមួយអាមេរិកនោះទេ ប៉ុន្តែ យើងប្រាកដថា នឹងមិនអង្គុយស្ងៀមនោះ ឡើយ ប្រសិនបើផលប្រយោជន៍របស់ចិនត្រូវប៉ះពាល់នោះ។ បើនយោបាយរបស់ អាមេរិក ដែលដាក់ចេញខ្វះការពិចារណា និងខុសឆ្គងនោះ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី នាំមកនូវលទ្ធផលអាក្រក់ ដែលប្រទេសទាំង២មិនចង់ឲ្យកើតមាន។
លោក ត្រាំ បញ្ជាក់ថា ពន្ធដារនឹងការពារដល់ការងារធ្វើនៅអាមេរិក ប៉ុន្តែក្រុម អ្នកឯកទេសសេដ្ឋកិច្ចបានលើកឡើងថា សកម្មភាពនោះជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃដែកថែប នៅលើពិភពលោក ហើយ ជាមួយគ្នានោះ នឹងអូសវិស័យឧស្សាហ កម្មផ្សេងៗទៀតឲ្យមានតម្លៃខ្ពស់ដូចគ្នា ក្នុងនោះមានវិស័យផលិតរថយន្ត និង ប្រេងជាដើម។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ មានគម្រោង ដំឡើងពន្ធនាំចូល ២៥ភាគរយលើដែក និង១០ភាគរយលើអាលុយមីញ៉ូម។ ប៉ុន្តែ ការសម្រេចចិត្តនេះ បានបង្កឲ្យប្រទេស ជាច្រើនមានការមិនពេញចិត្ត ហើយក្នុង ចំណោមប្រទេសទាំងនោះរួមមាន ចិន សហភាពអឺរ៉ុប កាណាដា ប្រេស៊ីល មិុច ស៊ីកូ កូរ៉េខាងត្បូង និងទួរគីជាដើម ដែល សុទ្ធសឹងតែពឹងផ្អែកយ៉ាងខ្លាំង លើទីផ្សារ នៅក្នុងសហរដ្ឋអាមេរិក៕ ម៉ែវ សាធី