លោក Eygeny Buzhinskiv អតីត មន្ត្រីយោធារុស្ស៊ីចូលនិវត្តន៍ បានព្រមានថា ស្ថានភាពនាពេលនេះ នឹងអាក្រក់ជាង ពេលសង្គ្រាមត្រជាក់ទៅទៀតក្រោយការសម្លាប់ អតីតចារបុរស ដោយសារធាតុគីមី។
អតីតចារកម្មរុស្ស៊ី លោក Skripal បានបង្វែរទៅធ្វើចារកិច្ចឲ្យក្រុមចារកម្ម របស់ អង់គ្លេស រងការសម្លាប់នៅក្នុងទីក្រុង ឡុងដុងប្រទេសអង់គ្លេស។ បណ្តាប្រទេស លោកខាងលិចនិងអាមេរិក បានទម្លាក់ កំហុសទៅលើប្រទេសរុស្ស៊ី ដោយបណ្តេញមន្ត្រីការបរទេសរុស្ស៊ីជាច្រើននាក់ចេញពីប្រទេសលោកខាងលិចទៀតផង។
លោក Eygeny Buzhinskiv ដែលមាន បទពិសោធន៍ នៅក្នុងជួរកងទ័ពរុស្ស៊ីជាង៤០ឆ្នាំបាន បញ្ជាក់ថា សកម្មភាពបណ្តេញ មន្ត្រីការបរទេស រុស្ស៊ីរបស់ ប្រទេសលោក ខាងលិច នឹងធ្វើឲ្យស្ថានភាពកាន់តែ អាក្រក់ ។ លោកបន្តទៀតថា សង្គ្រាមពិត ប្រាកដ នឹងកើតឡើង វាអាក្រក់ជាង សង្គ្រាមត្រជាក់ទៅទៀត នោះគឺសង្គ្រាម ចុងក្រោយរបស់មនុស្សជាតិ។ សង្គ្រាម កើតចេញពីការសម្លាប់ចារកិច្ចហើយគម្លាតរវាងលោកខាងលិចនិង រុស្ស៊ីកាន់តែឆ្ងាយ ទៅៗ។
លោក Eygeny Buzhinskiv បន្តទៀត ថា គោលដៅរបស់ប្រទេសលោកខាងលិច ក្នុងការ បំបែកបំបាក់រុស្ស៊ី និងផ្លាស់ប្តូរ របបគឺជារឿងខុសឆ្គង ។ លោកបន្ត ទៀតថា«អស់លោក មិនស្គាល់ច្បាប់ពីជន ជាតិរុស្ស៊ី គឺនៅពេលរងគំនាបកាន់តែខ្លាំង យើងសាមគ្គីគ្នាកាន់តែរឹងមាំ និងជឿទុកចិត្តទាំងស្រុងទៅលើប្រធានាធិបតីពូទីន»។
ពាក់ព័ន្ធនឹងករណីសម្លាប់ ចារបុរស ជនជាតិរុស្ស៊ីខាងលើ អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី បានបើកកិច្ចប្រជុំដើម្បី និយាយ ពីរឿងបំពុលលោក Skripal និង កូនស្រី។ នៅថ្ងៃពុធ ទី៤ មេសា អង្គការហាមឃាត់អាវុធគីមីបានបើកកិច្ចប្រជុំវិសាមញ្ញមួយក្នុងក្រុងឡាអេ ប្រទេសហុល្លង់។ កម្មវត្ថុនៃកិច្ចប្រជុំ គឺដើម្បីនិយាយពីសំណុំរឿងបំពុលអតីតភ្នាក់ងារចារកិច្ចរុស្ស៊ីលោក Skripal និងកូនស្រីក្នុងប្រទេសអង់គ្លេសកាលពីថ្ងៃទី៤ មីនា។ ការបំពុលដែលទីក្រុងឡុងដុងបានចង្អុលមុខរុស្ស៊ី តែក្រុងមូស្គូ បានបន្តបដិសេធ ព្រមទាំងចោទអង់គ្លេស វិញថាជាអ្នកដែលនៅពីក្រោយរឿងរ៉ាវ មួយនេះ។
បើយោងតាមឯកសារមួយផ្សព្វផ្សាយដោយអង្គការហាមឃាត់អាវុធគីមីនៅថ្ងៃ អង្គារ ទី៣ មេសា កិច្ចប្រជុំវិសាមញ្ញរបស់ ខ្លួនធ្វើឡើងតាមការស្នើសុំរបស់លោក Alexander Shulgin អ្នកតំណាងអចិន្ត្រៃយ៍ រុស្ស៊ីប្រចាំនៅស្ថាប័នអន្តរជាតិមួយនេះ។ អ្វីដែលភាគីរុស្ស៊ីចង់ឲ្យអង្គការហាមឃាត់អាវុធគីមីជជែក គឺទឡ្ហីករណ៍គ្មានការគោរពសន្ធិសញ្ញាដែលរដ្ឋមួយបានប្រឆាំងរដ្ឋ មួយទៀតទាក់ទងនឹងរឿងបំពុលអតីតចារបុរសរុស្ស៊ីលោក Skripal និងកូនស្រីក្នុង ប្រទេសអង់គ្លេសកាលពីថ្ងៃទី៤ មីនា។ ការបំពុលដែលទីក្រុងឡុងដុងបានទម្លាក់កំហុសទាំងស្រុងដាក់ទីក្រុងមូស្គូ។
ទោះបីជាមូស្គូតែងតែឆ្លើយបដិសេធ ម្តងជាពីរក៏ដោយក៏អង់គ្លេសនៅតែយល់ឃើញថា មានតែប្រទេសរស្ស៊ីមួយគត់ដែលអាចឆ្លើយបំភ្លឺនឹងរឿងរ៉ាវមួយនេះបាន។ នៅថ្ងៃចន្ទ ទី២ មេសា លោកប្រមុខការ ទូតរុស្ស៊ី Sergueï Lavrov បាននិយាយ ដោយមិនបញ្ឆិតបញ្ឆៀងថា ក្រុងឡុងដុងអាចស្ថិតនៅពីក្រោយរឿងរ៉ាវមួយនេះ ព្រោះ វាបានហុចប្រយោជន៍ឲ្យអង់គ្លេសដែល កំពុងត្រៀមខ្លួនចាកចេញពីអឺរ៉ុប។ កាល ពីថ្ងៃទី២២ មីនា តុលាការអង់គ្លេសបាន អនុញ្ញាតឲ្យមានការបូមឈាមពីលោក Skripal និងកូនស្រីរបស់គាត់យកទៅវិភាគដើម្បីចង់ដឹងច្បាស់ពីប្រភេទសារធាតុគីមីដែលបានប្រើបំពុលឳពុក និងកូន ហើយ អង្គការហាមឃាត់អាវុធគីមីក៏នឹងធ្វើការ វិភាគលើឈាមនោះដាច់ដោយឡែករបស់ខ្លួនដែរ។
គួររម្លឹកជូនថា រឿងរ៉ាវបំពុលលោក Skripal និងកូនស្រីនេះកំពុងបន្តធ្វើឲ្យមានវិបត្តិការទូតយ៉ាងធ្ងន់ធ្ងររវាងអង់គ្លេស នឹងរុស្ស៊ី រួមទាំងរវាងរុស្ស៊ីជាមួយប្រទេសលោកខាងលិចជាច្រើន ពិសេសអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន។ គិតត្រឹមថ្ងៃ ពុធ ទី៤ មេសា មានមន្រ្តីការទូតរុស្ស៊ីសរុបចំនួន ១៥០នាក់ត្រូវបានប្រទេសអង់គ្លេស សម្ពន្ធមិត្តអង់គ្លេស និងអង្គការអូតង់បណ្តេញចេញពីប្រទេសរបស់គេ។ ជាការឆ្លើយតប វិញ រុស្ស៊ីក៏បានបណ្តេញមន្រ្តីការទូតចំនួនដូចគ្នារបស់បណ្តាប្រទេសដទៃទៀតពី ប្រទេសរុស្សុីផងដែរ៕ ម៉ែវ សាធី
លោក Eygeny Buzhinskiv អតីត មន្ត្រីយោធារុស្ស៊ីចូលនិវត្តន៍