ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងខែមីនាចាប់រថយន្តដឹកលើសទម្ងន់២៤០គ្រឿង និងពិន័យជាង៤រយលានរៀល

ចែករំលែក៖

ភ្នំពេញ ៖ កាលពីខែមីនា ឆ្នាំ២០១៨ លេខាធិការដ្ឋាន របស់គណៈកម្មាធិការ​សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹក ជញ្ជូន​លើសទម្ងន់កម្រិតកំណត់ ចាប់បាន រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន២៤០គ្រឿង និងពិន័យបានថវិកា​សរុបចំនួន៤៦៥.៦២០.០០០រៀល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា យើងសង្កេតឃើញថា ចំនួនរថយន្តដែល​​ចាប់បានទាំងនេះ មានការថយចុះចំនួន ៦៤គ្រឿង គឺពី ៣០៤ គ្រឿង ក្នុងខែកុម្ភៈ មក២៤០គ្រឿង ក្នុងខែមីនា ឆ្នាំ២០១៨ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោន រហូតដល់ ៣២តោន ។

នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាង​​សង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គតភ្ជាប់​ខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបាន​​បញ្ជាឲ្យអភិបាលរាជធានី ខេត្ត-ក្រុង ទាំង​អស់ ចាប់រថយន្ត តទ្រុង និងដឹកលើសទម្ងន់ ចាប់ពីម៉ោង០០យប់នេះតទៅ៕ ហេង នរិន្ទ្រ


ចែករំលែក៖