ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសរុស្ស៊ីនឹងកែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីឲ្យលោកវ្ល៉ាឌីមៀរ​ពូទីនកាន់តំណែងអស់មួយជីវិត

ចែករំលែក៖

កន្លងមក ចិនបានធ្វើការកែទម្រង់រដ្ឋ ធម្មនុញ្ញ ដោយអនុញ្ញាតឲ្យប្រធានាធិបតី ស៊ី ជីនពីងកាន់តំណែងអស់មួយជីវិត បើមានការគាំទ្រពីសភា នោះ។ ពេលនេះ រុស្ស៊ី កំពុងប្រឈមនឹងទណ្ឌកម្មពីបណ្តា ប្រទេសលោកខាងលិច ហើយមានតែ លោកពូទីនប៉ុណ្ណោះ អាចរក្សាស្ថិរភាព សន្តិសុខជាតិ បានយ៉ាងរឹងមាំ។ ទាំងនោះ ហើយបានជា រុស្ស៊ីមានគម្រោងធ្វើការកែ ទម្រង់រដ្ឋធម្មនុញ្ញដើម្បីឲ្យលោកពូទីន បន្ត ដឹកនាំប្រទេសជាតិ។

តំណាងរាស្ត្រ រុស្ស៊ី បាន អំពាវនាវឲ្យមានការកែទម្រងរដ្ឋធម្មនុញ្ញដើម្បីឲ្យ មេដឹកនាំពូទីនកាន់អំណាចយូរជាងនេះ។ក្រុម តំណាងរាស្ត្រ មកពីតំបន់Chechnya បាន ស្នើដល់សភា រុស្ស៊ីផ្លាស់ប្តូរចាំបាច់ ដើម្បី អូសបន្លាយអាណត្តិរបស់ប្រធានាធិបតីពូទីន ក្រោយបញ្ចប់អាណត្តិទី៤ ។

ច្បាប់រដ្ឋធម្មនុញ្ញរុស្ស៊ីនាពេលបច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ីមិនអាចកាន់តំណែង លើសពីពីរអាណត្តិនោះឡើយ ។ កាល ពីថ្ងៃទី ៧ខែឧសភា កន្លងមកលោកពូទីន បានចាប់ផ្តើម អាណត្តិទី៤របស់លោក និងជាអាណត្តិទីពីរជាប់គ្នា ។ក្រោយកាន់តំណែងពីរអាណាត្តិជាប់គ្នាលោកមិនអាច បន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី៣ជាប់គ្នានោះឡើយ។

ក្រោយបញ្ចប់អាណត្តិនេះ លោកពូទីន អាចបន្តឈរឈ្មោះបោះឆ្នោត នៅឆ្នាំ ២០៣០ ប៉ុន្តែនៅពេលនោះលោកមានវ័យ៧៨ឆ្នាំទៅហើយ ពិបាកនៅក្នុងការដឹកនាំ ។ ទាំងនោះហើយបានជាតំណាងរាស្ត្រ ចង់ឲ្យ បន្តឈរឈ្មោះបោះឆ្នោត នៅឆ្នាំ ២០២៤ ក្រោយបញ្ចប់អាណត្តិ។

អ្នកនាំពាក្យ វិមានក្រឹមឡាំង រុស្ស៊ីបាន ឲ្យដឹងថា «ទាំងនោះជាបញ្ហាពាក់ព័ន្ធនិង រដ្ឋធម្មនុញ្ញ មិនស្ថិតនៅក្នុងកម្មវិធីរបស់ប្រធានាធិបតីនោះឡើយ ។ផ្ទាល់ខ្លួនប្រធានា ធិបតីពូទីន ក៏បាន បង្ហាញពី បំណងចង់កែប្រែច្បាប់មួយចំនួនផងដែរ»។ប៉ុន្តែកន្លង មកលោកពូទីនបានប្រកាសថា លោកគ្មាន បំណងកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអូសបន្លាយ អាណត្តិរបស់ខ្លួន ដោយលោកនិងគោរព​ ច្បាប់រដ្ឋធម្មនុញ្ញ។ កាលពីខែមីនាឆ្នាំ ២០១៨ លោកបានឆ្លើយតបទៅនឹង អ្នកសារព័ត៌ មាន ដែលសួរលោកថា តើលោកមាន គម្រោងឈរឈ្មោះជាបេក្ខភាពបោះឆ្នោតនៅឆ្នាំ២០២៤ទៀតដែរឬទេ ? លោកបាន ឆ្លើយថា លោកមិនចង់កាន់តំណែងប្រធានាធិបតីរុស្ស៊ីដល់អាយុ១០០ឆ្នាំឡើយ។

ប៉ុន្តែក្រុមតំណាងរាស្ត្ររុស្ស៊ី មានបំណងចង់ឲ្យលោកពូទីនដឹកនាំរុស្ស៊ីបន្តទៀត ជារឿងមួយដ៏ល្អសម្រាប់ប្រទេសជាតិ ក្នុងពេលដែលរុស្ស៊ីកំពុងប្រឈមនូវការដាក់ ទណ្ឌកម្មពីប្រទេសលោកខាងលិច។ នេះ ជារឿង ដ៏សំខាន់បំផុតសម្រាប់ជនជាតិរុស្ស៊ី នៅពេលដែលប្រទេសជាតិមិនមានស្ថិរភាព ពេលនោះ អធិបតេយ្យភាព ជាតិក៏រងការ គំរាមកំហែងផងដែរ ។

ក្រុមអ្នកឯកទេសលើកឡើងថា ប្រសិន បើ លោកពូទីនអាចបន្តកាន់តំណែង ប្រធា នាធិបតីបន្ថែមអាណត្តិទី៥នោះ អាចនឹង រារាំងនូវគម្រោងគ្រប់គ្រងពិភពលោក របស់អាមេរិកបាន នៅពេលដែលលោក ពូទីននិង ស៊ីជីងពីងសហការគ្នានោះ។

កន្លងមកសភាចិនបានធ្វើការកែប្រែច្បាប់លុបចោលការកំណត់អាណត្តិប្រធានាធិបតី ហើយប្រធានាធិបតីចិនស៊ីជីនពីង ទទួលបានការគាំទ្រឲ្យធ្វើជាប្រធានាធិបតីដឹកនាំប្រទេសចិនអស់មួយជីវិត៕ ម៉ែវ សាធី


ចែករំលែក៖