ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់

ចែករំលែក៖

ការបោះឆ្នោតឃុំ សង្កាត់លើកទី៧និងការបោះឆ្នោតសភាបំពេញបន្ថែម នៅថ្ងៃទី ១៣ខែមិថុនា បានបញ្ចប់ទៅដោយជ័យ ជម្នះបានទៅលើគណបក្សកាន់អំណាច។

ជាមួយនិងលទ្ធផលខាងលើ ទំនុកចិត្ត របស់ពលរដ្ឋ ទៅលើប្រធានាធិបតី មូន ជេ អីុនកាន់តែខ្ពស់ និង ជួយឲ្យការដឹកនាំ ប្រទេសរបស់លោកទទួលបានជោគជ័យ ដោយមិនមានការរារាំងណាមួយឡើយ។

នៅថ្ងៃទី១៤ខែមិថុនា បណ្តាញ ទូរទស្សន៍កូរ៉េខាងត្បូង បានផ្សាយថា គណបក្សកាន់អំណាច ទទួលបាន១៤/៧ កៅអី សម្រាប់តំណែងប្រធាន (អភិបាល ខេត្ត ) ចំណែក គណបក្សប្រឆាំង ទទួល បាន កៅអីតែនៅក្នុងទីក្រុង Daegu និងខេត្ត Gyeongsang តែប៉ុណ្ណោះ។

ដោយឡែកនៅទីក្រុង សេអ៊ូល អភិ បាលក្រុងបច្ចុប្បន្ន លោក Park Won Soon បន្តជាប់ឆ្នោត ថែមមួយអាណត្តិទៀត ជា អាណត្តិទី៣ ដោយទទួលបានសំឡេង គាំទ្រ រហូតដល់ទៅ ៥២ភាគរយ គឺឃ្លាតយ៉ាងឆ្ងាយពីបេក្ខភាពមកពីគណបក្ស ប្រឆាំង លោក Kim Moon Soo ដែល ទទួលបានសំឡេងគាំទ្រតែ ៣០ភាគរយ ប៉ុណ្ណោះ។

មានប្រសាសន៍ក្រោយទទួលបានជ័យ ជម្នះ លោក Park បានសន្យាថា នឹងប្រែ ក្លាយទីក្រុងសេអ៊ូលទៅជាទីក្រុងដែលមានសន្តិភាព និង រីកចម្រើន។ ទន្ទឹមនឹងនោះ លោកនឹងគាំទ្រដល់ការដឹកនាំរបស់ប្រធានាធិបតីមូន ជេអីុន ។ តំណែងអភិបាលក្រុងសេអ៊ូលជាអម្រែកយ៉ាងធ្ងន់ ដោយតំណែងនេះគឺជាមូលដ្ឋាននៃការឆ្ពោះទៅរកតំណែង ប្រធានាធិបតី។

ជាមួយនឹងការបោះឆ្នោតបំពេញបន្ថែមនៅក្នុងសភា អាសន្នរបស់គណបក្សកាន់អំណាចបានកើនឡើងដល់ទៅ១៣០ អាសនៈ បន្តរក្សាសំឡេងភាគច្រើន នៅក្នុងសភាដដែល ។ចំណែកគណបក្សប្រឆាំងក៏បានកើនឡើងដល់ទៅ១១៣ អាសនៈផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖