ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងក្លាយជាមហាអំណាចឯកោនៅលើពិភពលោកក្រោយសម្ពន្ធមិត្តដកខ្លួនបន្តិចម្តងៗងាកទៅរកចិន

ចែករំលែក៖

បច្ចុប្បន្នអាមេរិកនៅមានតែប្រទេស សម្ពន្ធមិត្តនៅក្នុងតំបន់អឺរ៉ុបគាំទ្រប៉ុណ្ណោះ តែពេលនេះកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែសកម្មភាព និងនយោបាយ ដឹកនាំតាមបែបអាត្មានិយមគិតតែផល ប្រយោជន៍ខ្លួនឯង មិនគិតពីអ្នកដទៃរង គ្រោះធំប៉ុនណា នោះទេ។

អ្វីដែលធ្វើឲ្យអាមេរិកកាន់តែនៅឯកោនោះគឺការដកខ្លួនចេញពីអង្គការកំពូលៗ របស់ពិភពលោក ក៏ដូចជាដកខ្លួនចេញពី កិច្ចព្រមព្រៀងនានាពេលកន្លងមក។ មិនតែប៉ុណ្ណោះ ក៏បានអនុម័តដំឡើងពន្ធ ដល់ប្រទេសជាសម្ពន្ធមិត្ត ធ្វើឲ្យបាត់បង់ ផលប្រយោជន៍ជាច្រើន ដល់សម្ពន្ធមិត្ត ។ ចំណុចទាំងនោះហើយកំពុងតែរុញច្រាន សម្ពន្ធមិត្តសេដ្ឋកិច្ច យោធាងាកទៅរក ប្រទេសចិនដែលជាមហាអំណាចសេដ្ឋ កិច្ចទីពីរលើពិភពលោក។

ពិភពលោកអស់ជំនឿលើអាមេរិក ចាប់តាំងពីលោកត្រាំ ដកអាមេរិកចេញពី កិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីអាកាស ធាតុ ដកខ្លួនចេញពីអង្គការ យូណេស្កូ ហើយពេលនេះក៏បានដកខ្លួនចេញពីអង្គការសិទ្ធិមនុស្សទៀត ។សកម្មភាពទាំងនោះគ្រប់គ្រាន់ឲ្យប្រទេសសម្ពន្ធមិត្តអស់ទំនុកចិត្តហើយ។

អ្វីដែលពិភពលោកថ្កោលទោសនា ពេលនេះគឺច្បាប់អន្តោប្រវេសន៍ របស់ លោកត្រាំ បានធ្វើឲ្យគ្រួសាររាប់ពាន់នៅ ព្រំដែនមិុចស៊ីកូ ត្រូវបែកបាក់ ម្តាយ ព្រាត់កូនយំស្រែកពេញព្រំដែន ។ ទាំងនោះបានធ្វើឲ្យរដ្ឋាភិបាលមិុចស៊ីកូ ថ្កោល ទោសអាមេរិកថា កំពុងធ្វើអំពើឃោរឃៅ អមនុស្សធម៌។

ម៉ិចស៊ីកូបានចេញមុខថ្កោលទោស គោលនយោបាយអន្តោប្រវេសន៍របស់ សហរដ្ឋអាមេរិក ដែលបំបែកបំបាក់កុមារចេញពីឪពុកម្តាយរបស់ពួកគេ ដែលលួច ឆ្លងដែនខុសច្បាប់ថា ជាអំពើឃោរឃៅ និងអមនុស្សធម៌ជាខ្លាំង។

រដ្ឋមន្រ្តីកិច្ចការបរទេសម៉ិចស៊ីកូលោក ល្វីស វីដេហ្គារ៉េយ៍ (Luis Videgaray) បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «ជួសមុខឲ្យរដ្ឋាភិបាល និងប្រជាជនម៉ិច ស៊ីកូទាំងមូល រូបខ្ញុំធ្វើការថ្កោលទោស ចំពោះគោលនយោបាយមួយ ដែលឃោរ ឃៅ និងអមនុស្សធម៌របស់អាមេរិក»។ ជាមួយគ្នានេះ លោកប្រមុខការទូតរូបនេះក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចា រណាឡើងវិញអំពីគោលនយោបាយនេះ ដែលបានបង្កឲ្យជនជាតិម៉ិចស៊ីកូ និងប្រជាជនមកពីតំបន់អាមេរិកកណ្តាលប្រមាណ ២,០០០គ្រួសារ ព្រាត់ប្រាសគ្នា ចាប់តាំង ពីខែមេសាមក ខណៈវាកាន់តែតឹងរ៉ឹងថែមនាពេលថ្មីៗនេះ។

គួរជម្រាបថា បើតាមលោក Videgaray រដ្ឋាភិបាលម៉ិចស៊ីកូ បាននិងកំពុងព្យាយាមឲ្យសហរដ្ឋអាមេរិក គិតគូរឡើងវិញពី គោលនយោបាយនេះ ដោយរួមមានផង ដែរនូវការពាំនាំ លិខិតមួយច្បាប់ជូនលោក ដូណាល់ ត្រាំ ដែលជាអ្នកបង្កើតគោលនយោបាយអន្តោប្រវេសន៍ ដែលពុំមានការ យោគយល់នេះ រហូតបង្កទៅជាការចាត់ វិធានការតឹងរ៉ឹងបំផុតមិនធ្លាប់មាន ទាក់ទិននឹងការបំបែកបំបាក់កុមារពីឪពុកម្តាយរបស់ពួកគេ ហើយដាក់ពួកគេឲ្យស្ថិតនៅក្នុងមន្ទីរឃុំឃាំងដាច់ដោយឡែកពីគ្នា។

ក្រៅពីនេះនៅមានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក៏បានថ្កោលទោស នយោបាយអាមេរិក ដែលមិនគិតដល់ ប្រទេស និងពលរដ្ឋប្រទេសផ្សេងទៀត គិតតែពីផលប្រយោជន៍ខ្លួនឯង ។ ដោយ ឡែកនៅអូស្ត្រាលីឯណោះវិញ ជំនឿទុក ចិត្តលើសហរដ្ឋអាមេរិកបានធ្លាក់ដល់បាតតារាង ចំណែកជំនឿទុកចិត្តទៅលើប្រទេស ចិន បានកើនឡើងខ្ពស់បំផុត ។

វិទ្យាស្ថានស្រាវជ្រាវផ្នែកនយោបាយ Lowy Institute នៃប្រទេសអូស្រ្តាលី បានឲ្យដឹងថា ជំនឿទុកចិត្តទៅលើសហរដ្ឋ អាមេរិក បានធ្លាក់ចុះដល់កម្រិតបាតក្រោមបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តនៃការស្ទង់មតិរបស់ខ្លួន ។

ស្ថានប័នវិភាគឯករាជ្យ ដែលមានមូល ដ្ឋាននៅទីក្រុងស៊ីដនី បានបញ្ជាក់ថា ប្រជា ជនអូស្រ្តាលីភាគច្រើន មានទំនុកចិត្តតិចតួចស្តួចស្តើងបំផុត ទៅលើប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើតាមការស្ទង់មតិរបស់ខ្លួន។ បើតាម វិទ្យាស្ថានដដែលនេះ គឺជាង៥០ភាគរយនៃអ្នកចូលរួមស្ទង់មតិ មានការយល់ ឃើញថា ចិនឯណោះទៅវិញទេ គឺជាមហា អំណាចសេដ្ឋកិច្ចឈានមុខគេ ហើយពួក គេស្វាគមន៍ដោយរីករាយ ដើម្បីមានចិនធ្វើជាដៃគូសេដ្ឋកិច្ចរបស់អូស្រ្តាលី។

ជាមួយគ្នានេះ យោងតាមលទ្ធផលស្ទង់ មតិដដែល កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអំពើភេរវកម្ម ត្រូវបានចាត់ទុកថាការគំរាមកំហែងដ៏ធំមួយ ចំពោះផល ប្រយោជន៍ស្នូលរបស់អូស្រ្តាលី នាពេលនេះ និងនៅពេលអនាគត។

ក្រៅពីនេះប្រទេសកូរ៉េខាងជើង ក៏មិនទុកចិត្តអាមេរិកទៅលើកិច្ចព្រមព្រៀង បរមាណូក្រោយជំនួបនោះដែរ ទាំងនោះហើយបានជាមេដឹកនាំកូរ៉េខាងជើង តែងតែផ្តល់របាយការណ៍និងសួរយោបល់ចិនមុនពេលធ្វើអ្វីមួយជាមួយអាមេរិក។

នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា មេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុនបានទៅ បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃក្នុង ប្រទេសចិន។ ទស្សនកិច្ចជាលើកទី៣ នៅចិនពេលនេះបានធ្វើឡើង មួយសប្តាហ៍ក្រោយពីលោកគីមបានជួបសន្ទនាជាប្រវត្តិសាស្រ្តជាមួយលោកប្រធានាធិបតីអាមេ រិកដូណាល់ ត្រាំក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ មិថុនា។ គេនៅមិនទាន់ដឹងពីកម្មវត្ថុនៃទស្សនកិច្ចរបស់លោកគីមនៅចិន ពេលនេះទេ តែមានការលើកឡើងថា លោកគីមទៅជួបលោកប្រធានាធិបតីចិនស៊ី ជីនពីងដើម្បីរាយការណ៍ពីជំនួបរបស់គាត់ជាមួយលោកត្រាំ។

មិនដល់ ៣ខែផង មេដឹកនាំកូរ៉េខាង ជើងវ័យ ៣០ប្លាយឆ្នាំលោកគីម ជុងអ៊ុនបាន ទៅចិនចំនួន ៣ដង។ តែខុសពីទម្លាប់សព្វ មួយដង ទស្សនកិច្ចលើកទី៣ នេះត្រូវបានកាសែតចិនប្រកាសឲ្យដឹងតាំងពីថ្ងៃទី១ ព្រមទាំងបានបញ្ជាក់ថាមានរយៈពេល ២ថ្ងៃទៀតផង។ នៅក្នុងដំណើរទស្សនកិច្ច ២លើកដំបូង កាសែតចិនបានប្រកាស ឲ្យដឹង បន្ទាប់ពីលោកគីម ជុងអ៊ុនបានវិល ត្រឡប់ចូលស្រុកវិញ។ សន្តិសុខត្រូវបានពង្រឹងនៅតាមដងផ្លូវនាំឆ្ពោះទៅកាន់វិមានសភាប្រជាជនចិនក្នុងទីក្រុងប៉េកាំង។ គឺជាទីកន្លែងដែលថ្នាក់ដឹកនាំចិនតែងទទួលជួបថ្នាក់ដឹកនាំបរទេសក្នុងពេលបំពេញ ទស្សនកិច្ច៕ ម៉ែវ សាធី


ចែករំលែក៖