ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងនៅតែជាគ្រោះថ្នាក់ដល់អាមេរិកដដែល

ចែករំលែក៖

បើទោះបីមានទំនាក់ទំនងល្អនឹងគ្នា ក្រោយជំនួប នាពេលកន្លងមកនៅក្នុង ប្រទេសសិង្ហបុរី ដោយ អាមេរិក និងកូរ៉េ ខាងជើង បានផ្តល់ទំនុកចិត្តគ្នាទៅវិញទៅ មក ហើយមិនតែប៉ុណ្ណោះលោកត្រាំបានប្រកាសថា ពិភពលោកអាចដេកស្ងប់ ប៉ុន្តែនៅពេលនេះលោកត្រាំ បានប្រកាស ថា កូរ៉េខាងជើងនៅតែជាការគំរាមកំហែងអាមេរិកដដែល ។ ដូច្នេះអាមេរិកនៅតែ បន្តរក្សាការដាក់ទណ្ឌកម្មបន្ថែមមួយឆ្នាំទៀត។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើលិខិតមួយទៅកាន់សភាអាមេរិក ដើម្បីស្នើសុំ ឲ្យបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើកូរ៉េខាងជើង។ នៅក្នុងលិខិតនោះ លោកដូណាល់ ត្រាំ បានសរសេរថា កូរ៉េខាងជើង នៅតែជាគ្រោះថ្នាក់នុយ ក្លេអ៊ែរ ដែលមិនអាចឲ្យប្រហែសបានទេ។ ការលើកឡើងនេះ ត្រូវបានអ្នកវិភាគយល់ ថា លោកដូណាល់ ត្រាំ ហាក់ក្រឡាស់សម្ដី ខណៈដែលកាលពីពេលជួបជាមួយគីម ជុងអ៊ុន លោកត្រាំ បានបង្ហាញពីភាព ស្និទ្ធស្នាល ហើយថែមទាំងបាននិយាយថា កូរ៉េខាងជើង មិនមានអ្វីជាគ្រោះថ្នាក់ទៀតនោះទេ។

កូរ៉េខាងជើង នៅតែជាគ្រោះថ្នាក់នុយ ក្លេអ៊ែរ ដ៏ធំមហិមា ដែលមិនអាចឲ្យយើង ប្រហែសបានទេ។ គ្រោះថ្នាក់នៃការរីក សាយ នូវបច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុង វិស័យយោធា ក៏ដូចជាគោលនយោបាយ ដឹកនាំ នៃរបបកូរ៉េខាងជើង គឺជាគ្រោះ ថ្នាក់ធំណាស់ គំរាមដល់សន្តិសុខជាតិ អាមេរិក នយោបាយការបរទេសអាមេរិក ព្រមទាំងសេដ្ឋកិច្ចអាមេរិក។ នេះគឺជាអ្វី ដែលមានសរសេរ ក្នុងលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើទៅកាន់សភាកុងហ្គ្រេស ដើម្បីស្នើសុំ ឲ្យបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង។

ជំនួបកំពូលដ៏កម្រ រវាងលោកដូណាល់ ត្រាំ នឹងលោកគីម ជុងអ៊ុន ទើបតែរំលង ផុតទៅបាន១០ថ្ងៃ។ យើងនៅចាំបានថា ក្នុងជំនួបនោះ លោកដូណាល់ ត្រាំ បាន សម្តែងកាយវិការស្និទ្ធស្នាលជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ហើយថែមទាំង បានសន្យា ផ្អាកការធ្វើសមយុទ្ធយោធា រួមគ្នា ជាមួយកូរ៉េខាងត្បូងទៀតផង។ ជាង នេះទៅទៀត ពេលត្រលប់ទៅដល់វ៉ាស៊ីន តោនវិញ លោកដូណាល់ ត្រាំ ធ្លាប់បាន និយាយថា លែងមានការគំរាមកំហែងនុយក្លេអ៊ែរអ្វីទៀតហើយ នៅកូរ៉េខាងជើង។

ក៏ប៉ុន្តែ លិខិតរបស់លោកដូណាល់ ត្រាំ ដែលទើបតែផ្ញើទៅសភានាពេលនេះ ហាក់មានន័យផ្សេង ដែលបង្ហាញថាលោក ដូណាល់ ត្រាំ មានជំហរ និងការយល់ ឃើញមិនច្បាស់លាស់ទាល់តែសោះ ទាក់ទិននឹងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះ។ នៅក្នុងពេលជំនួបកំពូល លោក ដូណាល់ ត្រាំ បានព្យាយាមអួត ថា អ្វីៗ នឹងដំណើរការទៅមុខ ហើយការចរចាសន្តិភាពជាមួយកូរ៉េខាងជើង នឹងចាប់ផ្តើមក្នុង ពេលដ៏ឆាប់ៗនេះ។ ក៏ប៉ុន្តែ ១០ថ្ងៃមកនេះ អ្វីៗនៅនឹងថ្កល់ ពុំមានយន្តការជាក់ ស្តែងណាមួយ ដែលរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានដាក់ចុះ ដើម្បីចាប់ផ្តើម នីតិវិធីចរចាទេ។

ដោយឡែក ប៉ុន្មានម៉ោង ក្រោយសេត វិមានចេញផ្សាយលិខិតរបស់លោក ដូណាល់ ត្រាំ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានចេញមុខមកអះអាងសាជាថ្មី ថា សមយុទ្ធយោធា រវាងកងទ័ពអាមេរិក នឹង កងទ័ពកូរ៉េខាងត្បូង នឹងត្រូវផ្អាកឈប់ ធ្វើសិន ដោយគ្មានកាលកំណត់។ ធ្វើបែប នេះ គឺដើម្បីជំរុញការចរចាជាមួយកូរ៉េខាងជើង ឲ្យឆាប់ទៅមុខ ចៀសវៀង ចរចាផង គំរាមផង។

ដោយឡែក បើតាមសម្តីរបស់អ្នកនាំ ពាក្យមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា ក្រសួងការពារជាតិអាមេរិក បានសម្រេច ព្យួរសមយុទ្ធចំនួន៣។ ក្នុងនោះមាន សមយុទ្ធ Freedom Guardian ដែលគ្រោង ធ្វើនៅខែសីហាខាងមុខ ជាមួយនឹងទាហានអាមេរិកប្រមាណ១៧.៥០០នាក់ និងប្រតិ បត្តិការហាត់សម ផ្លាស់ប្តូរបទពិសោធន៍ ចំនួន២ ដែលគ្រោងធ្វើក្នុង៣ខែទៀត។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាន លើកឡើងថា ចាប់ពីពេលនេះទៅ ការ សម្រេចចិត្តនានា របស់រដ្ឋាភិបាលអាមេរិក គឺវាអាស្រ័យ ទៅលើឆន្ទៈ និងអាកប្បកិរិយា ពិតប្រាកដ របស់កូរ៉េខាងជើង ក្នុងការ ឈានទៅសម្រេចការចរចា ឲ្យបានជាស្ថាពរ៕ ម៉ែវ សាធី

 


ចែករំលែក៖