ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទាំងស្រវឹងប៉ះគេហើយទាញកាំភ្លើងភ្ជង់នគរបាលចរាចរណ៍២រូបរត់ចែកជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោគជ្រាំបេីករថយន្តជ្រុលទៅបុករថយន្តព្រូស ខូចខាតតិចតួច បែជាមិនដោះស្រាយ ថែមទាំងដកកាំភ្លេីងភ្ជង់នគរបាលចរាចរណ៍វាស់វែងខណ្ឌចំការមន។

ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខសាលាបឋមសិក្សាផ្សារដេីមថ្កូវ នៅតាមបណ្ដោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនបង្កឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស ៥១ឆ្នាំ មុខរបរ អនុប្រធាននាយករដ្ឋានបច្ចេកទេស និង អភិវឌ្ឍន៍លំនៅដ្ឋាន ស្នាក់នៅផ្ទះលេខ ១៤E ផ្លូវលេខ២១៧ ភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសម្នាក់ជាអ្នកបេីករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

បើតាមសម្តីរបស់ម្ចាស់រថយន្តព្រូស បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាមុនកេីតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាក តូយូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AT១៩១៤ មកឈប់នៅលេីផ្លូវ៤៨៨ គោលបំណង់ចូលហាងកាត់សក់ហេីយស្រាប់តែមានបុរសម្នាក់ដែលអាងខ្លួនមានអាវុធខ្លី បេីករថយន្តមួយគ្រឿងម៉ាក តូយូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AF-៩៧៦៦ មកបុករថយន្តគាត់ពីក្រោយខូចខាតបន្តិចបន្ទួច ហេីយមិនចុះមកដោះស្រាយគ្នានោះទេ បែរជា អង្គុយដេកក្នុងរថយន្តធ្វើព្រងើយ ឃើញបែបនេះគាត់ក៏ទៅប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែង ដេីម្បីចុះមកវាស់វែង ប៉ុន្តែនៅពេលដែលសមត្ថកិច្ចមកដល់កន្លែងកេីតហេតុ គ្រាន់តែគោះកញ្ចក់រថយន្តដើម្បីហៅសួរនាំ ភ្លាមនោះម្វាស់រថយន្តបង្ក ក៏ដកកាំភ្លេីងខ្លី មកភ្ជង់ នគរបាលខណ្ឌ និង បើករថយន្តចេញពីកន្លែងកេីតហេតុតែម្តង។

សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថា ដោយមុនកេីតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កម៉ាក តូយូតា ហាយឡេនឌ័រ ប៉ះគ្នាជាមួយរថយន្តព្រូស ពីក្រោយ តែសម្រួលមិនត្រូវ ក៏បានចុះដល់កន្លែងកេីតហេតុ ក៏ឃេីញបុរសម្នាក់បេីករថយន្តបង្កដេកក្នុងរថយន្តហេីយក៏គោះកញ្ចក់រថយន្តដេីម្បីហៅមកសម្របសម្រួលគ្នា តែដោយឃេីញស្រវឹង ក៏សុំលេខទូរស័ព្ទក្រុមគ្រួសារដេីម្បីមកដោះស្រាយ តែស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាកបេអាតា មកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់ រួចក៏ព្យាយាមបេីករថយន្តចេញពីកន្លែងកេីតហេតុ ប៉ុន្តែដោយមានកាសហការជាមួយកម្លាំងអន្តរាគមន៍ និង កម្លាំងព្រហណ្ឌខណ្ឌ រួមជាមួយនគរបាលប៉ុស្តិ៍ ដេញតាមឃាត់ខ្លួនបាននៅចំណុចផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ដោយចាប់ទាញចេញពីរថយន្តតែម្តង។

បច្ចុប្បន្នជនបង្កខាងលើត្រូវបាននគរបាលខណ្ឌចំការមនសាក់សួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖