ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នករើសអេតចាយម្នាក់ដេកស្លាប់សង្ស័យមកពីខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុសម្នាក់ដែលគេស្គាល់ថា ជាអ្នករើសអេតចាយបានស្លាប់ ដោយសង្ស័យថាមកពីខ្យល់គរ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវបេតុង នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត័មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ គេបានឃើញគាត់ដេកនៅលើចិញ្ចើមផ្លូវរហូតមកដល់ពេលល្ងាចម៉ោងប្រមាណជាង៤ល្ងាចគាត់នៅតែមិនក្រោក ហើយណាមួយមេឃជិតភ្លៀងផងនោះ ដោយដាស់គាត់ តែគាត់មិនក្រោកគ្រាន់តែដឹងខ្លួនតែប៉ុណ្ណោះ ដោយឃើញគាត់មិនក្រោកដូច្នេះ ក៏នាំគ្នាសែនមកដាក់លើចិញ្ចើមផ្លូវដែលនៅក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ព្រោះខ្លាចគាត់ត្រូវទឹកភ្លៀងរហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ទើបមានការភ្ញាក់ផ្អើលថា រូបគាត់ស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យដល់កន្លែងឃើញថា ជនរងគ្រោះពិតជាស្លាប់មែន ហើយសមត្ថកិច្ចជំនាញក៏ចុះមកធ្វើកោសល្យវិច័យ និងស្វែងរកសាច់ញាតិមកទទួលយកសាកសពទៅធ្វើរបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖