ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករEssam El-Hadaryរបស់អេសហ្ស៊ីក្លាយទៅជាអ្នកចាំទីចាស់ជាងគេក្នុងប្រវត្តិសាស្រ្តWorld Cup

ចែករំលែក៖

កីឡាករEssam El-Hadaryរបស់ជម្រើសជាតិអេសហ្ស៊ីបបានសង្រ្គោះបាល់ពិន័យ១១ម៉ែត្រយ៉ាងល្អនិងក្លាយទៅជាអ្នកចាំទីមានអាយុច្រើនជាងគេដែលអាចមកលេងនៅក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោកក្នុងជំនួបជាមួយនឹងអារ៉ាប់ប៊ីសាវអូឌីត។

អ្នកចាំទីវ័យ៤៥ឆ្នាំនេះបានបំបែកកំណត់ត្រាថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តWorld Cupក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨ ចំណែកកំណត់ត្រាចាស់គឺអ្នកចាំទីFaryd Mondragonរបស់កូឡុំប៊ីដែលបានលេងនៅWorld Cupក្នុងឆ្នាំ២០១៤ក្នុងប្រទេសប្រេស៊ី។

ក្នុងជំនួបចុងក្រោយពូលA អេហ្ស៊ីបានប្រកួតចាញ់ក្រុមអារ៉ាប់ប៊ីសាវអូឌីត ដោយលទ្ធផល2-1។ អេហ្ស៊ីបមានឱកាសនាំមុខមុនដោយកីឡាករMohamed Salahខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpoolនៅនាទីទី២២។ ចំណែកក្រុមអារ៉ាប់ប៊ីសាវអូឌីតទទួលបានបាល់ប៉េណាល់ទីមួយគ្រាប់នៅនាទីទី៤១ តែអ្នកចាំទីEssam El-Hadaryរបស់អេហ្ស៊ីបជួយសង្គ្រោះបាន។

មុនចប់តង់ទី១អារ៉ាប់ប៊ីសាវអូឌីតទទួលបានបាល់ប៉េណាល់ទីមួយគ្រាប់ទៀតហើយអាចស៊ុតបាល់បញ្ចូលទីបានសម្រេចដោយកីឡាករSalman Al Faraj។ ការប្រកួតក្នុងតង់ទី២ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាអស់រយះពេល៤៥នាទីពេញ ប៉ុន្តែជិតចប់ការប្រកួតទៅហើយ កីឡាករSalem Al Dawsariរកបានមួយគ្រាប់ជួយអារ៉ាប់ប៊ីសាវអូឌីតទទួលបានជ័យជម្នះមុនពេលប្រលប់ទៅកាន់ប្រទេសរៀងខ្លួន។

ក្រុមទាំងពីរនេះបានធ្លាក់ចេញពីការប្រកួតហើយនៅក្នុងពូល Aដោយ ម្ចាស់ផ្ទះរុស្ស៊ីនិងអ៊ុយរ៉ាហ្គាយបានឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយទៀត ៕ ដេវីត


ចែករំលែក៖