ការប្រកួតដណ្តើមពានរង្វាន់ World Cup នៅក្នុងប្រទេសរុស្ស៊ីបានបញ្ចប់វគ្គចែកពូល ហើយកាលពីម្សិលមិញដោយមាន១៦ក្រុមត្រូវឡើងទៅកាន់វគ្គប្រកួតចាញ់ធ្លាក់។
ក្រុមជម្រើសជាតិអង់គ្លេសប្រកួតចាញ់ជម្រើសជាតិបែលហ្ស៊ិកដោយលទ្ធផល 1-0 ហើយអង់គ្លេសនឹងត្រូវប៉ះក្រុមអាមេរិកខាងត្បូងកូឡុំប៊ី។ ចំណែកលេខមួយ ពូលG បែលហ្ស៊ិកនឹងត្រូវប៉ះសាមូរ៉ៃជប៉ុននៅវគ្គ១៦ក្រុមចុងក្រោយ។ ជប៉ុន ឡើងទៅវគ្គ១៦ក្រុមចុង ក្រោយ FIFA World Cup 2018 ទោះបីចាញ់ប៉ូឡូញ ០-១ ក្នុងថ្ងៃបញ្ចប់ពូល H ក៏ដោយ ព្រោះ កូឡុំប៊ីបានផ្ដួលសេណេហ្គាល់ ១-០ ។
ពិន្ទុជប៉ុន និងពិន្ទុសេណេហ្គាល់ មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់ចំណេញក៏ដូចគ្នា ហើយនិយាយពី Head-to-Head ក៏ស្មើគ្នាទៀត ២-២។ ដូច្នេះហើយការសម្រេចនឹងត្រូវធ្វើតាមច្បាប់ Fair play វិញម្ដង។ តាមច្បាប់នេះជប៉ុនបានឡើងវគ្គ១៦ក្រុម ដោយសារតែជប៉ុនមានកាតលឿងត្រឹម៤ប៉ុណ្ណោះ ស្របពេលខាងសេណេហ្គាល់វិញមានកាតលឿង៦។
ច្បាប់នេះគឺក្រុមណាដែលទទួលបានកាតលឿង១ ត្រូវស្មើនឹងដក១ពិន្ទុ។ ប្រសិនបើបានកាតក្រហម(ទទួលបានកាតលឿង២ក្នុង១ប្រកួត) នឹងត្រូវដក៣ពិន្ទុ។ មួយវិញទៀត បើបានកាតក្រហមភ្លាមៗតែម្ដងនោះនឹងត្រូវដក៤ពិន្ទុ។ វិធីកាត់ក្ដីរបស់២ក្រុមនេះជាក្រុមដំបូងហើយដែលត្រូវកាត់ក្ដីដោយហេតុផល Fair play ។
ខាងក្រោមនេះគឺជាកាលវីភាគប្រកួតរបស់១៦ក្រុមចុងក្រោយនៃកម្មវិធី World Cup 2018នៅរុស្ស៊ី៖
-ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ បារាំង ប៉ះ អាហ្សង់ទីន
-ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ អ៊ុយរ៉ាហ្គាយ ប៉ះ ព័រទុយហ្គាល់
-ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ អេស្ប៉ាញ ប៉ះ រុស្ស៊ី
-ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ក្រូអាត ប៉ះ ដាណឺម៉ាក
-ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ប្រេស៊ីល ប៉ះ ម៉ិចស៊ីកូ
-ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ បែលហ្ស៊ិក ប៉ះ ជប៉ុន
-ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្វុីស ប៉ះ ស៊ុយអែត
-ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ អង់គ្លេស ប៉ះ កូឡុំប៊ី
កីឡាករដែលស៊ុតបាល់បញ្ចូលទីក្នុងវគ្គជម្រុះកន្លមក៖
កីឡាករ | ប្រទេស | ចំនួនគ្រាប់ |
H. Kane | អង់គ្លេស | 5 |
Cristiano Ronaldo | ព័រទុយហ្គាល់ | 4 |
R. Lukaku | បែលហ្ស៊ិក | 4 |
D. Cheryshev | រុស្ស៊ី | 3 |
Diego Costa | អេស្ប៉ាញ | 3 |
Philippe Coutinho | ប្រេស៊ីល | 2 |
A. Dzyuba | រុស្ស៊ី | 2 |
A. Granqvist | ស៊ុយអែត | 2 |
E. Hazard | បែលហ្ស៊ិក | 2 |
M. Jedinak | អូស្រ្តាលី | 2 |
W. Khazri | ទុយនេស៊ី | 2 |
Y. Mina | កូឡុំប៊ី | 2 |
L. Modrić | គ្រូអាត | 2 |
A. Musa | នីហ្សេរីយ៉ា | 2 |
Mohamed Salah | អេហ្ស៊ីប | 2 |