ព័ត៌មានទាន់ហេតុការណ៍៖

គម្លាតអ្នកមាននិងអ្នកក្រនៅអាមេរិកកាន់តែឃ្លាតឆ្ងាយបង្កក្តីបារម្ភ

ចែករំលែក៖

បើទោះបីរដ្ឋាភិបាលដូណាល់ ត្រាំ បានប្រឆាំងនឹងរបាយការណ៍របស់អង្គការ សហប្រជាជាតិ ស្តីពីគម្លាត រវាងអ្នកមាន នឹងអ្នកក្រ នៅអាមេរិក ដែលជាការពិតមិនអាចប្រកែកបានក៏ដោយ។

នៅក្នុងរបាយការណ៍ដែលបាន ប្រកាស អង្គការសហប្រជាជាតិបានព្រមានពីគម្លាតរវាងអ្នកមាននឹងអ្នកក្រនៅអាមេរិក កាន់ តែឃ្លាតឆ្ងាយទៅៗ ក្នុងប្រទេសមហា អំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក ។ នៅក្នុងរបាយការណ៍បានបញ្ជាក់យ៉ាង ច្បាស់ថា អាមេរិក ជាប្រទេសអ្នកមានបំផុត លើពិភពលោក ជាប្រទេសដែល ពលរដ្ឋ ជាច្រើនប្រាថ្នាចង់រស់នៅ បានប្រែក្លាយជាប្រទេសនាំមុខពីគម្លាតរវាងអ្នកមាននឹង អ្នកក្រ ។

របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា នៅពេលនេះ ជនជាតិអាមេរិកម្នាក់បានកើតមកនៅក្នុងភាពក្រីក្រ នឹងអាចបន្តនូវភាពក្រីក្រនោះអស់មួយជីវិត។ ក្រៅពីនេះ អាមេរិក ជាប្រទេស ដែលមានចំនួនទារកស្លាប់ពេលសម្រាលខ្ពស់បំផុត នៅក្នុងចំណោមប្រទេសអ្នក មានទាំង២០ លើពិភពលោក និងជាប្រទេសដែលមានកុមាររស់នៅក្នុងភាពក្រីក្រខ្ពស់បំផុតផងដែរ។

របាយការណ៍របស់អង្គការសហប្រជាជាតិបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអន់ចិត្ត ខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ ដុកថា ជាសកម្មភាពបំបាក់មុខអាមេរិក ។ បច្ចុប្បន្ន មានពលរដ្ឋអាមេរិក ជាង ៥ លាននាក់ រស់នៅក្នុងស្ថានភាពក្រីក្របំផុត ដូចពលរដ្ឋក្រីក្រនៅក្នុងប្រទេសក្រីក្រដែរ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានប្រតិកម្មភ្លាមៗ ទៅលើរបាយ ការណ៍របស់អង្គការសហប្រជាជាតិ ដោយ បញ្ជាក់ថា អង្គការនេះគួរតែចាប់អារម្មណ៍ទៅលើប្រទេសក្រីក្រនៅលើពិភពលោកជាជាងចាប់អារម្មណ៍ទៅលើ អាមេរិក ។ ឯកអគ្គរដ្ឋទូតរដ្ឋទូតអាមេរិក ប្រចាំនៅអង្គ ការសហប្រជាជាតិ លោកស្រី Nikki Haley បានលើកឡើងថា«ពិតជារឿងហួស ហេតុ ដែលអង្គការសហប្រជាជាតិត្រួតពិនិត្យទៅលើស្ថានភាពក្រីក្រនៅអាមេរិក»។ លោកស្រីក៏បានចោទប្រកាន់របាយការណ៍ទាំងនោះជាខុសពីការពិតទាំងស្រុង។

រដ្ឋាភិបាលរបស់លោកត្រាំ បានប្រតិ កម្មយ៉ាងខ្លាំង ដោយចាត់ទុករបាយការណ៍ ទាំងនោះ មានចេតនានិយាយអាក្រក់ពី អាមេរិក ។ នៅក្នុងរបាយការណ៍ក៏បាន បញ្ជាក់ទៀតថា គម្លាតអ្នកមាននិងអ្នកក្រ មិនមែនតែទើបកើតឡើងនៅអាមេរិកនោះឡើយ ប៉ុន្តែនៅក្នុងជំនាន់ដឹកនាំរបស់លោកត្រាំ គម្លាតនៃអ្នកមាននិងអ្នកក្រកាន់តែ ឃ្លាតឆ្ងាយ៕ ម៉ែវ សាធី


ចែករំលែក៖