ភ្នំពេញ៖ បុរសម្នាក់ដែលជិះកង់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី កាលពីថ្ងៃទី២៥ ខែមិថុនានោះ បងប្អូនបានជួលគេឲ្យមុជរាវរកឃើញហើយកាលពីល្ងាចថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្បែរស្ពានជ្រោយចង្វា សង្កាត់-ខណ្ឌជ្រោយចង្វា ។
បើតាមបងប្អូនសពដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ យ៉ង់ ចន្ថា អាយុ២៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីប្រុសស្រី២នាក់មកលោតទឹកសម្លាប់ខ្លួនបន្តបន្ទាប់គ្នា ម្នាក់ជាបុរសលោតបានសម្រេចនិងនារីម្នាក់ទៀតមិនបានសម្រេចទេត្រូវគេឃាត់ទាន់។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ បានជិះកង់ឡើងស្ពានជ្រោយចង្វាពីលិចមកកើត ខណ:មកដល់ជិតកណ្តាលស្ពានបានទុកកង់ចោលហើយលោតទំលាក់ពីលើស្ពានតែម្តង ដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ ៕ ជ្រោយពេជ្រ