ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិក,អ្នកជំនាញមុជទឹកប្រទេសអង់គ្លេសចូលរួមស្វែងរកក្រុមកីឡាករកុមារថៃ

ចែករំលែក៖

ក្រុមកីឡាករកុមារថៃ បានបាត់ខ្លួននៅ ក្នុងរូងភ្នំ ត្រូវភ្លៀងជន់លិចរូង រយៈពេល ៦ថ្ងៃកន្លងមកហើយ ។ ការខិតខំបូមទឹក ចេញពីរូងភ្នំមិនអាចទៅរួចឡើយដោយ ភ្លៀងធ្លាក់ខ្លាំងមិនដាច់ធ្វើឲ្យទឹកនៅក្នុងរូងភ្នំកាន់តែកើនឡើងខ្ពស់។

សកម្មភាពស្វែងរកយុវជន១២នាក់ ជាក្រុមកីឡាករកុមារ រួមទាំងគ្រូបង្វឹក អាយុ២៥ឆ្នាំ បានបាត់ខ្លួនរយៈពេល៧ថ្ងៃហើយនៅថ្ងៃទី២៩ខែមិថុនានេះ នៅក្នុងរូង ភ្នំដែលត្រូវភ្លៀងលិច បង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពស្វែងរក ។

កាលពីថ្ងៃទី២៧ខែមិថុនាកម្លាំងទាហានអាមេរិក៣០នាក់ មកពីទីបញ្ជាការប្រចាំនៅ មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក (INDOPACOM) និងអ្នកជំនាញមុជទឹកជនជាតិអង់គ្លេស បានទៅជួយស្វែងរក ជួយ សង្គ្រោះ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងបាងកកកាលពីថ្ងៃទី២៨ខែមិថុនា បានប្រកាសថាទាហានអាមេរិក នឹងទៅកាន់ទីនោះតាមសំណើរបស់រដ្ឋាភិបាលថៃ។

កម្លាំងទាហានជើងទឹកថៃបានទៅកាន់ទីនោះតាំងពីថ្ងៃដំបូង ដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនមានតម្រុយណាមួយឡើយពីអ្នកបាត់ខ្លួន បើទោះបីពេលនេះគេបានប្រទះឃើញស្បែកជើង និងមួកកីឡាករក្កី។

រូងភ្នំTham Luang គឺជារូងភ្នំវែងបំផុត នៅថៃ ហើយតែងតែលិចទឹកនៅរដូវវស្សា ។ អ្នកទេសចរត្រូវបានហាមឃាត់ទៅកាន់ទីនោះ ចាប់ពីខែកក្កដាដល់ខែវិច្ឆិកាជារៀង រាល់ឆ្នាំ៕ ម៉ែវ សាធី


ចែករំលែក៖