កម្លាំងបដិវត្តន៍ ប្រជាជនអីុរ៉ង់ នៅថ្ងៃ ទី៦ ខែកក្កដាបានព្រមានថានឹងទប់ស្កាត់សកម្មភាព ដឹកជញ្ជូនប្រេងឆ្លងកាត់ឈូង សមុទ្រ Hormuz នៅពេលចាំបាច់។ ការ ព្រមានខាងលើនេះកើតឡើងក្នុងពេល ដែលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុងតេអេរ៉ង់នឹងអាមេរិក ចាប់តាំងពី អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ហើយបង្កើនការដាក់ទណ្ឌ កម្មទៅលើ ប្រទេសអីុរ៉ង់។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការព្រមានខាងលើរបស់អីុរ៉ង់ត្រូវបានកម្លាំង ទាហានអាមេរិក ព្រមានតបតវិញថា នឹងធ្វើគ្រប់យ៉ាងដើម្បីធានាដល់សេរីភាពចរាចរណ៍នៅតាមដែនសមុទ្រ និង ពាណិជ្ជ កម្ម។
ប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង នៅលើច្រកផ្លូវសមុទ្រដ៏សំខាន់មួយនេះ សហគមន៍អឺរ៉ុបបានស្នើគម្រោង ដើម្បី ជួយសង្គ្រោះកិច្ចព្រមព្រៀង បរមាណូ ជាមួយអឺរ៉ុប ប៉ុន្តែគម្រោងលើកឡើងរបស់ អឺរ៉ុប ត្រូវបានប្រធានាធិបតីអីុរ៉ង់ចាត់ទុកថា មិនមានការរីកចម្រើន គ្រប់គ្រាន់ដើម្បីអាច ជឿជាក់។
ប៉ុន្មានថ្ងៃកន្លងមក ប្រធានាធិបតីអីុរ៉ង់ លោក រ៉ូហានី និងមន្ត្រីជាន់ខ្ពស់មួយចំនួន របស់កម្លាំងទាហានអីុរ៉ង់បានលើកឡើងពីលទ្ធភាពរារាំងការដឹកជញ្ជូនប្រេង ពីប្រទេស តំបន់ឈូងសមុទ្រ ប្រសិនបើអាមេរិកទប់ស្កាត់ការនាំចេញប្រេងរបស់អីុរ៉ង់។
នៅក្នុងសេចក្តីប្រកាសគាំទ្រគោលជំហររបស់ប្រធានាធិបតីអីុរ៉ង់ចំពោះអាមេរិក មេបញ្ជាការកងទ័ពបដិវត្តន៍ប្រជាជនអីុរ៉ង់ បានប្រកាសថា នឹងបិទផ្លូវនៅឈូងសមុទ្រ Hormuz ដែលតភ្ជាប់ពីតំបន់ឈូងសមុទ្រ ទៅកាន់មហាសមុទ្រ។
កាលពីខែឧសភាកន្លងមក ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ បានដកខ្លួន ចេញពីកិច្ចព្រមព្រៀងបរមាណូ និងអនុវត្តការដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេស អីុរ៉ង់។ អាមេរិក បានអំពាវនាវដល់ប្រទេស ជុំវិញពិភពលោកឈប់ទិញប្រេងពីអីុរ៉ង់ ចាប់ពីថ្ងៃទី ៤ខែវិច្ឆិកា បើមិនដូច្នោះទេនឹងទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពី អាមេរិក។
លោក Mohammad Ali Jafari មេបញ្ជាការកងទ័ពអីុរ៉ង់បានប្រកាសថា ប្រសិនបើអីុរ៉ង់មិនអាចលក់ប្រេងចេញទៅក្រៅប្រទេសបាន ដោយសារតែគំនាបពីអាមេរិក ក៏គ្មានប្រទេសណាមួយនៅក្នុងតំបន់អាចនាំប្រេងចេញទៅក្រៅបានដែរ។
ឈូងសមុទ្រ Hormuz គឺជាច្រកផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ បំផុតនៅលើពិភព លោក ដោយមានប្រេង ១/៥ នៃប្រេងប្រើប្រាស់លើពិភពលោកឆ្លងកាត់តំបន់នេះជារៀងរាល់ថ្ងៃ។
អឺរ៉ុប ជាអតិថជនធំបំផុតរបស់អីុរ៉ង់ នៅក្នុងវិស័យប្រេង ពេលនេះក៏បាន ប្រកាសផងដែរថា នឹងបន្តរក្សាកិច្ចព្រម ព្រៀងកាលពីឆ្នាំ២០១៥ បើទោះបីអាមេ រិកដកខ្លួនចេញក្តី។ តាមគម្រោង រដ្ឋមន្ត្រី របស់៥ប្រទេសស្ថិតនៅក្នុងកិច្ចព្រមព្រៀងក្រោយអាមេរិកដកចេញនឹងជួបប្រជុំពិភាក្សាគ្នា នៅថ្ងៃទី៦ខែកក្កដានៅទីក្រុង Vienna ប្រទេសអូទ្រីស ជាមួយមន្ត្រីជាន់ ខ្ពស់អីុរ៉ង់។
ការប្រឈមមុខតានតឹងរវាង អាមេរុឹង អីុរ៉ង់ គឺជាមូលហេតុ ធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃខ្ពស់នាពេលកន្លងមក ។ប៉ុន្តែនៅថ្ងៃទី៥ខែកក្កដាកន្លងមក តម្លៃប្រេងនៅលើពិភពលោកបានធ្លាក់ថ្លៃ ដោយសារតែទីតាំងស្តុកប្រេងរបស់អាមេ រិកពេញហៀរ មិនអាចបន្តស្តុកទុកបាន ទៀតឡើយ។
មួយវិញទៀតប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានយល់ព្រមតាមអាមេរិក នៅក្នុង ការបង្កើនការផលិតប្រេង ២លានធុង បន្ថែមទៀត ក្នុងមួយថ្ងៃ ដើម្បី ផ្គត់ផ្គង់ទី ផ្សារប្រេងលើពិភពលោក ទប់ស្កាត់តម្លៃ ប្រេងឡើងថៃ្លខ្ពស់ ។
ព្រះចៅ សាល់ម៉ាន បានប្រាប់លោក ដូណាល់ ត្រាំថា អារ៉ាប៊ីសាអូ៊ឌីត អាច បង្កើនការផលិតប្រេង២លានបារ៉ែល បន្ថែមទៀត បើសិនចាំបាច់។ នៅអារ៉ាប៊ី សាអូ៊ឌីត ឯណោះវិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលកាសែតក្នុងស្រុកបានចុះផ្សាយកាលពីថ្ងៃអាទិត្យមុននេះ បានបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទ មេដឹកនាំទាំងពីរ បានយល់ ស្របគ្នាថា ត្រូវរក្សាលំនឹងទីផ្សារប្រេងអន្តរជាតិ ប៉ុន្តែមិនបានសង្កត់ធ្ងន់ពីបរិមាណ ប្រេងដែលអារ៉ាប៊ីសាអ៊ូឌីតត្រូវផលិតនោះទេ។
ទៅតាមកិច្ចព្រមព្រៀង របស់ក្រុមប្រទេស នាំចេញប្រេង OPEC កាលពីថ្ងៃទីសុក្រ សប្តាហ៍មុន អារ៉ាប៊ី សាអ៊ូឌីត បានសម្រេច ថា នឹងបង្កើនផលិតប្រេង ១លានបារ៉ែល បន្ថែមទៀត ពោលគឺឲ្យដល់ចំនួន ១១ លានបារ៉ែល ក្នុងមួយថ្ងៃ នៅខែកក្កដា នេះ។ នេះជាចំនួនដ៏ច្រើនមិនធ្លាប់មាន នៅក្នុងប្រវត្តិបូមប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត។
ក្រោយពីលោកត្រាំបានប្រកាសដក អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់ប្រទេសហត្ថលេខីដែលនៅសេស សល់ ពិសេសប្រទេសអឺរ៉ុបបានព្យាយាម និយាយបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឲ្យដកខ្លួនចេញពីកិច្ចព្រមព្រៀង និងសន្យារក្សាទុកផល ប្រយោជន៍ដែលអីុរ៉ង់ទទួលបានពីកិច្ចព្រមព្រៀងនោះ។ ក្រុមប្រទេសហត្ថលេខីអឺរ៉ុប មានបារាំង អង់គ្លេស និងអាល្លឺម៉ង់ក៏បានយល់ឃើញដូចលោកត្រាំដែលថា កិច្ចព្រម ព្រៀងឆ្នាំ ២០១៥ មិនសូវតឹងរឹុង ព្រោះមិនបានចែងពីទង្វើរំលោភសិទ្ធិមនុស្សនៅ អ៊ីរ៉ង់ ជំហរគាំទ្រភេរវកម្មរបស់អុីរ៉ង់នៅក្នុងតំបន់ដោយលូកដៃគាំទ្រពួកជ្រុលនិយមនៅប្រទេសស៊ីរី យេម៉ែន និងចលនាហេសប៊ូឡាហ៍ក្នុងប្រទេសលីបង់។
តែអ្វីដែលក្រុមប្រទេសហត្ថលេខីអឺរ៉ុបចង់បាន គឺកិច្ចព្រមព្រៀងថ្មីមួយទៀតដាច់ដោយឡែក ពោលមិនត្រូវឡូកឡំនឹងកិច្ចព្រមព្រៀងដែលមានស្រាប់ស្តីពីរឿងនុយក្លេអ៊ែរនោះទេ។ នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីសហព័ន្ធស្វុីស Alain Berset នាថ្ងៃអង្គារ ទី៣ កក្កដា លោករ៉ូហានីក៏បានទទួលការគាំទ្រពីសមភាគីស្វ៊ីសដែរ។ ទន្ទឹមគ្នានេះ អុីរ៉ង់ និងស្វ៊ីសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យដឹក ជញ្ជូនទំនិញ និងអ្នកដំណើរផ្លូវគោក ព្រមទាំងមានបំណងរួមសហការគ្នាក្នុងវិស័យសុខាភិបាល និងវិទ្យាសាស្រ្ត។ ចំណែកវត្តមានរបស់លោករ៉ូហានីលើទឹកដីអូទ្រីសថ្ងៃពុធ ទី៤ កក្កដាក៏ជាឱកាសនៃការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអីុរ៉ង់ នឹងអូទ្រីសដែរ៕ ម៉ែវ សាធី