ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីម៉ង់ត៍បុករះម៉ូតូច្រើនគ្រឿងស្លាប់របួសច្រើននាក់លើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងជាច្រើននាក់ទៀតបានរងរបួសធ្ងន់ និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយរថយន្តធន់ធំដឹកសុីម៉ងត៍ បុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានជ្រៃបាក់ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំពោះអ្នកបើកបររថយន្តបង្ករក្រោយពេលកើតហេតុបានរត់គេចខ្លួន ៕ ចន្ថា


ចែករំលែក៖