ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបកាត់ទោសប្រហារជីវិតក្រុមបងប្អូនអិ៊ស្លាមជាច្រើននាក់

ចែករំលែក៖

កាលពីថ្ងៃទី១២ខែកក្កដាតុលាការអេហ្ស៊ីបបានសម្រេចកាត់ទោស ប្រហារជីវិតសមាជិកក្រុមអិ៊ស្លាម៣១នាក់ ដោយជាប់ពាក់ព័ន្ធករណីសម្លាប់ប៉ូលិស និងបុគ្គលិកសន្តិសុខកាលពីឆ្នាំ២០១៥ និងករណី ហែកគុកផ្សេងទៀតនៅឆ្នាំ២០១៦។

តុលាការនៅក្នុងស្រុក El Zagazig បានកាត់ទោសប្រហារជីវិត មនុស្ស១៨ នាក់ពីបទ សម្លាប់ សន្តិសុខ នៅក្នុងតំបន់នេះ។តាមសាលក្រមរបស់តុលាការ ក្រុមជនល្មើសខាងលើបានចូលរួមជំរុញឲ្យ មានអំពើហិង្សាប្រឆាំងរដ្ឋាភិបាល និងដឹក នាំក្រុមអិ៊ស្លាមបះបោរ ។ក្រុមនេះត្រូវបាន តុលាការ អេហ្សុីបដាក់ចូលក្នុងបញ្ជីក្រុមភេរវកម្ម។

ក្នុងពេលជាមួយគ្នានេះតុលាការ ឧក្រិដ្ឋ កម្មទីក្រុង Ismailiyah បានកាត់ទោស ប្រហារជីវិតជនល្មើស១៣នាក់ ក្នុងនោះ មានមួយចំនួនជាសមាជិកក្រុមអិ៊ស្លាម។ ក្រុមទាំងនោះធ្វើសកម្មភាពហែកគុក កាល ពីខែតុលាឆ្នាំ២០១៦ ។ មនុស្ស៦នាក់ក្នុងចំណោមនោះបានចាប់ខ្លួនត្រឡប់មកវិញ តែ៧នាក់ទៀត បានកាត់ទោសកំបាំងមុខ ដោយមិនទាន់អាចចាប់ខ្លួនបាន។

ប្រទេសអេហ្ស៊ីបានបើកការបោស សម្អាតក្រុមបងប្អូនអិ៊ស្លាមចាប់តាំងពីប្រធានាធិបតី Mohamed Morsi ត្រូវទម្លាក់ពី តំណែងកាលពីឆ្នាំ២០១៣ ។ ក្រុមអិ៊ស្លាម រាប់រយនាក់ ក្នុងនោះមានសមាជិកក្រុម បងប្អូនអិ៊ស្លាមបានកាត់ទោសប្រហារ ជីវិត។

ក្រុមបងប្អូនអិស្លាមត្រូវបានចាត់ទុកជាក្រុមភេរវកម្ម ក្រោយពេល សមាជិកមួយ ចំនួនបានបើកការវាយប្រហារ ទៅលើ ទីតាំងរដ្ឋាភិបាលនិងសន្តិសុខ នៅទីក្រុងកៃរ៉ូនិងទីក្រុងជាច្រើនទៀតនៅទូទាំង ប្រទេស។

បុគ្គលសំខាន់ៗរបស់ក្រុមនេះត្រូវបានចាប់ខ្លួន ហើយទ្រព្យសម្បត្តិជាច្រើនក៏ត្រូវបានដកហូតផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖