ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌ មានបានឲ្យដឹងថា កាល ពីព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ ចំណុច ដាវលេខ៣៣.៧៥០ខាងក្រៅកោះដូង មានកម្មករ នេសាទម្នាក់បានរអិលជើងធ្លាក់ពីលើទូកចូលក្នុងសមុទ្រនៅពេលដែលមានខ្យល់ព្យុះបោកបក់ខ្លាំងៗ និងមានរលកធំៗ។
នគរបាលថា ជនរងគ្រោះឈ្មោះ ហួត វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរកម្មករទូកនេសាទ ។ បច្ចុប្បន្នមានទីលំនៅក្រុមទី០៣ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
លោក នាក់ ភឿ ដែលជាម្ចាស់ទូកបានឲ្យ ដឹងថា ជនរងគ្រោះបានរអិលជើងដួល ពេលមានព្យុះបក់រលកធំៗ បណ្តាលឲ្យធ្លាក់ចូល ក្នុងសមុទ្ររកមិនឃើញ ៕ ឆ្លាម សមុទ្រ