សារព័ត៌មានរ៉ួទ័របានផ្សាយថា នៅថ្ងៃទី១ខែសីហា (ត្រូវនិងថ្ងៃទី២) ព្រឹទ្ធសភាអាមេរិកបានអនុម័តថវិការការពារជាតិ មានទឹកប្រាក់រហូតដល់ ៧១៦ពាន់លានដុល្លារ គឺជាចំនួនទឹកប្រាក់ចំណាយច្រើនបំផុត មិនធ្លាប់មាន។
នេះត្រូវបានចាត់ទុកថាជាសកម្មភាពគាំទ្រ ដល់ ការអំពាវនាវរបស់ប្រធានាធិបតីដូណាលត្រាំ ក្នុងការបង្កើនប្រាក់ចំណាយ សម្រាប់ពង្រឹកវិស័យ ការពារជាតិ ។ច្បាប់ចំណាយប្រាក់ខាងលើសម្រាប់ឆ្នាំ២០១៩ ត្រូវបានអនុម័តដោយមានសម្លេងគាំទ្ររហូតដល់ទៅ ៨៧សម្លេង និងប្រឆាំង តែ១០សម្លេងប៉ុណ្ណោះ។
ដោយទទួលបានការអនុម័ត នៅក្នុងរដ្ឋសភា កាលពីសប្តាហ៍កន្លងមក ហើយទទួលបានការអនុម័តពីព្រឹទ្ធសភា ពេលនេះច្បាប់ចំណាយសម្រាប់ការពារជាតិ នឹងត្រូវបញ្ចូនទៅកាន់សេតវិមាន ដើម្បីឲ្យប្រធានាធិបតីចុះហត្ថលេខាក្លាយទៅជាច្បាប់។
ជាមួយនឹងការអនុម័តដោយជោគជ័យនៅប្រាក់ចំណាយសម្រាប់ការពារជាតិ ប្រធានាធិបតីអាមេរិកដូណាលត្រាំ និងពង្រឹកសម្ថភាពយោធាកាន់តែខ្លាំង ។ កន្លងមក ក្រុមមន្ត្រីមកពីគណបក្ស សាធារណរដ្ឋ បានរិះគន់ថា អាវុធរបស់អាមេរិក ពិតជាហួសសម័យ បើប្រៀបធៀបនឹងប្រទេស មហាអំណាចយោធាផ្សេងទៀត គឺរុស្ស៊ី។
គម្រោងចំណាយប្រាក់យ៉ាងច្រើននោះអាមេរិកបានសម្រេចផលិត នាវាផ្ទុកយន្តហោះ ធំបំផុតនៅលើពិភពលោកពីរគ្រឿង ផ្សេងទៀតដើម្បី ពង្រឹក ការរក្សាតំណែងជា«ស្តេច»នៅលើមហាសមុទ្រ៕ ម៉ែវ សាធី