ព័ត៌មានទាន់ហេតុការណ៍៖

Everton នាំយកខ្សែការពាររបស់ក្លិបជើងឯកអេស្ប៉ាញ Barcelona មកពង្រឹងក្រុម

ចែករំលែក៖

ក្លិបបាល់ទាត់ Evertonនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ទទួលបានជោគជ័យ ក្នុងការទិញខ្សែការពារ Lucas Digneពីក្រុមជើងឯកប្រទេសអេស្ប៉ាញBarcelona។

ខ្សែការពារអន្តរជាតិបារាំងវ័យ២៥ឆ្នាំ Lucas Digne បានចុះហត្ថលេខារយៈពេល ៥ឆ្នាំមកលេងឲ្យក្រុមEverton បន្ទាប់ពីរូបគាត់លេងបានតែ៤៦ប្រកួតក្នុងរយៈពេល២ឆ្នាំ ឲ្យក្រុមBarcelona។

កីឡាករLucas Digneបាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិប Evertonថា “ខ្ញុំចង់បង្ហាញឲ្យអស់ពីសមត្ថភាពនៃការលេងបាល់ទាត់របស់ខ្ញុំនៅទីនេះ។ ខ្ញុំស្រលាញ់ Premier League។ ខ្ញុំមិនខ្លាចទេ ខ្ញុំមានតែរំភើបចិត្តខ្លាំងដែលបានមកកាន់ ក្លិបថ្មីEvertonដែលជាក្លិបអស្ចារ្យមួយ” ។

គួរបញ្ជាក់ថា អតីតខ្សែការពារស្លាបឆ្វេង Paris Saint-Germainនេះ មិនបានជាប់ជម្រើស ជាតិបារាំងក្រោមការដឹកនាំរបស់លោកDidier Deschampsដែលបានឈ្នះជើងឯក World Cup ឡើយ ៕ ដេវីត


ចែករំលែក៖