ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកាន់តែខឹងខ្លាំងឡើយ ក្រោយរុស្ស៊ីផ្តល់ជំនួយដល់គុយបាដើម្បីទិញអាវុធ

ចែករំលែក៖

អាមេរិក កាន់តែខឹងខ្លាំងឡើយ ក្រោយពេល ដែលរុស្ស៊ីបានសម្រេចផ្តល់ជំនួយ សម្រាប់ទិញអាវុធដល់ប្រទេសគុយបា ក្នុងពេលដែលអាមេរិក បង្កើនទណ្ឌកម្ម ដល់ប្រទេសនេះ បើទោះបីមានការអំពាវនាវពី អន្តរជាតិ ឲ្យអាមេរិក លុបទណ្ឌកម្មសេដ្ឋកិច្ចដល់គុយបាក្តី។

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រុស្ស៊ី របស់មេដឹកនាំគុយបា លោកMiguel Diaz Canelកាលពីថ្ងៃទី២ ខែវិច្ឆិកា ទទួលបានការគាំទ្រ និងផ្តល់ជំនួយ ជាទឹកប្រាក់៥០លានដុល្លារដើម្បីទិញសម្ភារយោធា ពីរុស្សី ។ តាមគម្រោង គុយបានឹងទិញ រថពាសដែក ឧទ្ធម្ភាគចក្រ រថក្រោះ និងអាវុធធុនស្រាលពីរុស្ស៊ី។

នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃតី២ ខែវិច្ឆិកា មេដឹកនាំគុយបា លោក Diaz Canel និងប្រធានាធិបតីពូទីន បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រ ។ សារព័ត៌មាន Sputnik បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរួម មេដឹកនាំទាំងពីរ បានថ្កោលទោស ដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីពីអាមេរិក ដោយគ្មានហេតុផល និងបង្កឲ្យមានអស្ថេរភាព។

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រុស្សី ក្រៅពី មេដឹកនាំគុយបា នៅមានប្រធាន រដ្ឋសភា និងព្រឹទ្ធសភា ។ ជាមួយគ្នានោះ មេដឹកនាំគុយបា បានអញ្ជើញប្រធានាធិបតី ពូទីន ទស្សនកិច្ចគុយបាននៅឆ្នាំ២០១៩ ។

នេះជាលើកទីមួយ ដែលមេដឹកនាំគុយបា លោក Diaz Canelបានបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី ក្នុងនាមជាប្រមុខដឹកនាំជាន់ខ្ពស់គុយបា ។ មុនពេលទស្សនកិច្ចទៅកាន់រុស្ស៊ី លោកDiaz Canelក៏បានទស្សនកិច្ច ក្រៅផ្លូវការ ទៅកាន់ប្រទេស បារាំង ដោយជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe ។ លោកDiaz Canelនឹងចាកចេញពីរុស្សីនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ដោយបន្តដំណើរទៅកាន់ប្រទេសចិន វៀតណាម ឡាវ និងកូរ៉េខាងជើង ។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំគុយបាកើតឡើងក្រោយពេលដែល អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេច ថ្កោលទោសអាមេរិក ដែលបានដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ប្រទេសគុយបា ។ ទន្ទឹមនឹងនោះអង្គការសហប្រជាជាតិ បានស្នើឲ្យអាមេរិក លុយទណ្ឌកម្ម និងកែប្រែ ខ្លឹមសារនៃការរិះគន់ថា គុយបានរំលោភសន្ធិមនុស្ស ៕ ម៉ែវ សាធី

 


ចែករំលែក៖