ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី និងស៊ុយអែដ ឈានដល់ជម្លោះតានតឹងខាងការទូត

ចែករំលែក៖

ទំនាក់ទំនងការទូ​ត​រវាងរុស្ស៊ី និងស៊ុយអែត មកដល់ពេលនេះ មិនល្អប្រសើរនោះឡើយ គឺមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ។

ដោយអស់ជម្រើស​ដោះស្រាយ ភាគីរុស្ស៊ីក៏សម្រេចបណ្តេញ​មន្ត្រីទូត​អ៊ុយអែដ​ចេញពីទឹកដីរុស្ស៊ី​តែម្តង ។

មន្ត្រីក្រសួងការបរទេសស៊ុយអែដ កាលពីថ្ងៃទី២១ ខែធ្នូ បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានរ៉យទ័រថា ប្រទេសរុស្ស៊ី បានស្នើឲ្យ​មន្ត្រីទូតស៊ុយអែត​មួយរូបប្រចាំនៅទីក្រុងម៉ូស្គូ ចាកចេញពីប្រទេសរុស្ស៊ី​កាន់តែឆាប់ កាន់តែប្រសើរ ។

ប្រភពបានបន្តថា ការដែលរុស្ស៊ី​ធ្វើដូច្នេះ ពីព្រោះ​គេបានខឹងសម្បារចំពោះទីក្រុង ស្តកខម(Stockolm) បដិសេធន៍​ចេញទិដ្ឋាការ​ឲ្យអ្នកការទូតរុស្ស៊ីពីររូប ។

មន្ត្រីក្រសួងការបរទេស​ស៊ុយអែត​មិនបាននិយាយអ្វីវែងឆ្ងាយនោះទេ ទាក់ទឹនបញ្ហាខាងលើនេះ ដោយគ្រាន់តែបង្ហើបថា ប្រទេសស៊ុយអែដ​មានការសោកស្តាយបំផុតការសម្រេចចិត្តធ្វើបែបនេះពីសំណាក់ភាគីរុស្ស៊ី ៕


ចែករំលែក៖