ព័ត៌មានទាន់ហេតុការណ៍៖

មុនម៉ោង៧យប់នេះ អាមេរិក​នឹងបិទទ្វាររដ្ឋាភិបាល

ចែករំលែក៖

រដ្ឋាភិបាលអាមេរិក​នៃប្រធានាធិបតីដូណាល់ ត្រាំ នៅមុនម៉ោង៧យប់ ថ្ងៃសុក្រ(ម៉ោងនៅអាមេរិក) នឹងបិទទ្វាររដ្ឋាភិបាលហើយ ដោយសារតែការបោះឆ្នោត​ មិនចេញជាលទ្ធផល​តាមការចង់បាន ។

លោកដូណាល់ ត្រាំ បានស្នើសុំចំណាយ​​ប្រាក់​រហូតដល់​៥ពាន់លានដុល្លារ​ដើម្បីសាងសង់​របង​ព្រំដែន ទប់ស្កាត់​ការហូរចូលពីជនភៀសខ្លួន ហើយគម្រោងចំណាយប្រាក់នេះ ត្រូវការឯកភាពពីសមាជិកសភា​ ។

លោកដូណាល់ ត្រាំ ​បានថ្លែងថា រដ្ឋាភិបាល​របស់លោកអាចនឹងបិទទ្វារ បើលោក​មិនទទួលបានការគាំទ្រពី​គណបក្សប្រជាធិបតេយ្យ​​លើគម្រោងចំណាយ​ប្រាក់​៥ពាន់លានដុល្លារ​​ តាមផែនការ​ដើម្បីសាងសង់ជញ្ជាំងព្រំដែន ។

នៅពេលនេះ នៅសល់តែ​ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងដឹងលទ្ធផលហើយ ខណៈដែលសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋ​​​បាននិងកំពុងព្យាយាម​សម្រេចនៅនាទីចុងក្រោយ ដើម្បីកុំឲ្យឈានដល់ការ​បិទទ្វាររដ្ឋាភិបាលនោះ៕


ចែករំលែក៖