ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសុំលុយប្រពន្ធមិនបាន លួចទូរសព័្ទបម្រុងយកទៅលក់ទៀត ក្លាយជាហិង្សា ត្រូវនគរបាលចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសជាប្តីត្រូវសមត្ថកិច្ចនគរបាលចាបវ៉ៃខ្នោះភ្លាម បន្ទាប់ពីបានប្រើអពើហិង្សា លើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួស ព្រោះតែសុំ​លុយ​ប្រពន្ធមិនបាន ថែមទាំងលួចយកទូរស័ព្ទប្រពន្ធបម្រុងយកទៅលក់ទៀត ។

អំពើហិង្សាលើប្រពន្ធនេះបានកើតឡើងកាលពី​រសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។

មន្រ្តីនគរបាលស្រុក គិរីវង់ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ម ពុធ ភេទ​ប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ បុរសនេះបានធ្វើ​សកម្មភាព​វាយ​ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង ដោយសារ​សុំ​លុយ​ប្រពន្ធ៤ម៉ឺន​រៀល តែ​ប្រពន្ធ​មិន​ឲ្យ ក្រោយមក​បាន​លួច​ទូរ​សព្ទ័​ប្រពន្ធបម្រុងយកទៅលក់ ទើប​កើតរឿង​វាយតប់​ប្រពន្ធ យ៉ាងចាស់ដៃបែបនេះ ។

អ្នកភូមិបានប្រាប់សមត្ថកិច្ចថា កន្លងមកបុរសនេះតែង​វាយធ្វើបាបប្រពន្ធ​​ច្រើនលើកច្រើន​សាណាស់ តែគ្មានអ្នកណាហ៊ានចូលជួយ ។

បច្ចុប្បន្នជនសង្ស័យជាប្តីត្រូវបាន កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សាកសួរ​នឹង​កសាង​សំណុំរឿង​តាម​និតិ​វិធី គ្រាដែលស្រ្តីរងគ្រោះទៅរុំរបួសក្នុងមណ្ឌលសុខភាព ៕ សហការី


ចែករំលែក៖