ព័ត៌មានទាន់ហេតុការណ៍៖

យប់មិញ! ជាង៦០០នាក់ ស្លាប់ និងរបួស ដោយសាររលកយក្សស៊ូណាមិ នៅ​ឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នាក់ងារ​គ្រប់គ្រងគ្រោះមហន្តរាយ​របស់ប្រទេសឥណ្ឌូនេស៊ី​បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នេះថា មនុស្សយ៉ាងតិច៤៣នាក់ស្លាប់ និង​ជាង៥៨៤នាក់ផ្សេងទៀត រងរបួស​ធ្ងន់ និងស្រាល ក្នុងហេតុការណ៍​រលកយក្សស៊ូណាមិ កាលពីយប់ថ្ងៃសៅរ៍​ ទី២២ ខែធ្នូ ។

គ្រោះថ្នាក់នេះ កើតឡើង​នៅតំបន់ឈូងសមុទ្រ Sunda Strait ស្ថិតនៅចម្ងាយ​១០០គីឡូម៉ែត្រ​ ពីរដ្ឋធានី ចាកាតា ប្រទេសឥណ្ឌូនេស៊ី ។

ក្រុមជំនាញបាននិយាយថា រលកយក្សស៊ូណាមិនេះ ទំនង​កើតឡើងដោយសារ​តែបាក់ដីនៅក្រោមសមុទ្រ បណ្តាលមកពីសកម្មភាព​របស់ភ្នំភ្លើង Krakatoa ។ ភ្នំភ្លើងនេះ​ស្ថិតនៅតំបន់ឈូងសមុទ្រ Sunda Strait បានបាញ់ផ្សែង និងផែះ​​​​រ៉ាំរ៉ៃ​តាំងពីប៉ុន្មានខែកន្លងមកហើយ ៕

 


ចែករំលែក៖