មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតបង់ក្លាដែសបាននិយាយថា ការបោះឆ្នោតនៅបង់ក្លាដែស គណបក្សកាន់អំណាចបង់ក្លាដែសរបស់លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតនេះ ទទួលបានអាសនៈ២៨៨កៅអី គ្រប់គ្រាន់តាមច្បាប់នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។
ការប្រកាសអំពីលទ្ធផលបោះឆ្នោតនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយគណៈកម្មការរៀបចំការបោះឆ្នោតបង់ក្លាដែស។
គណៈកម្មការបោះឆ្នោត ប្រកាសថា គណបក្សសម្ព័ន្ធ Awami ដែលគ្រប់គ្រងអំណាច បានទទួលអាសនៈ២៨៨, ខណៈគណបក្ស Jatiya ដឹកនាំដោយអតីតប្រធានាធិបតី H.M.Ershad បានសំឡេង២០កៅអី ។ រីឯគណបក្សសម្ព័ន្ធប្រឆាំង របស់លោក Kamal Hossain ទទួលបានអាសនៈតែ៧ប៉ុណ្ណោះ ខណៈ៣អាសនៈទៀតក្នុងចំណោម៣០០អាសនៈនោះ បានទៅលើគណក្សផ្សេង ។
លទ្ធផលខាងលើនេះ គណបក្សប្រឆាំងមិនបានទទួលស្គាល់នោះទេ ហើយបានទាមទារឲ្យបោះឆ្នោតសារជាថ្មី ក្រោមការត្រួតពិនិត្យពីក្រុមឯករាជ្យ ៕