ព័ត៌មានទាន់ហេតុការណ៍៖

បក្សកាន់អំណាចនៅបង់ក្លាដែស ឈ្នះការបោះឆ្នោតសភា

ចែករំលែក៖

មន្ត្រីគណៈកម្មាធិការ​រៀបចំការបោះឆ្នោត​បង់ក្លាដែស​បាននិយាយថា ការបោះឆ្នោតនៅបង់ក្លាដែស គណបក្សកាន់អំណាច​បង់ក្លាដែស​របស់លោកស្រី Sheikh Hasina បានឈ្នះ​ការបោះឆ្នោតនេះ​ ទទួលបានអាសនៈ២៨៨កៅអី គ្រប់គ្រាន់​តាមច្បាប់នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ។

ការប្រកាសអំពីលទ្ធផលបោះឆ្នោតនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយគណៈកម្មការរៀបចំការបោះឆ្នោតបង់ក្លាដែស។

គណៈកម្មការបោះឆ្នោត ប្រកាសថា គណបក្ស​សម្ព័ន្ធ Awami ដែលគ្រប់គ្រងអំណាច បានទទួលអាសនៈ២៨៨​, ខណៈគណបក្ស Jatiya ដឹកនាំដោយ​អតីត​ប្រធានាធិបតី H.M.Ershad បានសំឡេង​២០កៅអី ។ រីឯគណបក្សសម្ព័ន្ធប្រឆាំង​ របស់លោក Kamal Hossain ទទួលបានអាសនៈតែ៧ប៉ុណ្ណោះ ខណៈ៣អាសនៈទៀត​ក្នុងចំណោម​៣០០អាសនៈនោះ បានទៅលើគណក្សផ្សេង ។

លទ្ធផលខាងលើនេះ គណបក្សប្រឆាំង​មិនបានទទួលស្គាល់នោះទេ ហើយបានទាមទារ​ឲ្យ​បោះឆ្នោតសារជាថ្មី ក្រោម​ការត្រួតពិនិត្យពីក្រុមឯករាជ្យ ៕


ចែករំលែក៖