ភាគខាងត្បូងប្រទេសហ្វីលីពីន មុខផ្សារទំនើបមួយកន្លែង បានរងនូវការវាយប្រហារគ្រាប់បែកកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បណ្តាលឲ្យបាត់បង់ជីវិតយ៉ាងតិច២នាក់ និង២៣នាក់ទៀតរងរបួស ។
ស្នងការប៉ូលិសក្រុង បានបញ្ជាក់ថា សង្ស័យថា គ្រាប់រំសេវ IED បានផ្ទុះនៅខាងក្រៅផ្សារទំនើប South Seas Mall ក្នុងទីក្រុង Cotabato ដែនកោះ Mindanao ។
អ្នកនាំពាក្យក្រសួងការពារជនស៊ីវិលបញ្ជាក់ថា មនុស្ស២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះនេះ និង២៣នាក់រងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរជិតកន្លែងកើតហេតុ ។
គ្រូអាចារ្យម្នាក់ដែលកំពុងធ្វើដំណើរចូលទៅកាន់ផ្សារទំនើបនោះ ស្រាប់តែមានហេតុការណ៍ផ្ទុះតែម្តង ។ ប៉ូលិសបានមកជម្លៀសគាត់ចេញពីទីនោះ ដោយខ្លាចមានករណីផ្ទុះគ្រាប់បែកបន្ថែមទៀត ។
ប៉ូលិសបានហៅករណីផ្ទុះនេះថា ជាសកម្មភាពប្រឆាំងនឹងមនុស្សជាតិ ៕