ភ្នំពេញ៖ កម្លាំងនគរបាលបានបន្តតាមចាប់បក្ខពួកចំនួន៤នាក់ទៀតដែលជាមុខសញ្ញាឆក់យ៉ាងសកម្មកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨ នៅចំណុចទីតាំងណេតមួយកន្លែងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីនគរបាលចាប់បានជនសង្ស័យចំនួន៤នាក់កាលពីម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩នេះ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្បាលរំដី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ម្ចាស់ផ្ទះសំណាក់រី សុខុម ហើយព្យាយាមគេចខ្លួនទៅសំងំដេកក្នុងផ្ទះសំណាក់ “ឋានសួគ៌” ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ធ្វើដូចគេមិនដឹង ត្រូវបានម្ចាស់មកតាមប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ទៅឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ឋានសួគ៌ ប្រគល់មកឲ្យម្ចាស់ករណីនគរបាលប៉ុស្ដិ៍កាកាបទី២ចាត់ការបន្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉េង សេរីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ ម្ចាស់ ផ្ទះសំណាក់ “រី សុខុម” ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ រីឯទូរស័ព្ទ ដែលជនសង្ស័យឆក់យកបាន ម៉ាក I phone 8 plush ពណ៌ស តម្លៃ៩០០ដុល្លារ។
ចំណែកជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទី៣-ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបន្ត ថា ខណៈដែលកម្លាំងជំនាញកំពុងសាកសួរ លើជនសង្ស័យសរាប់តែទូរស័ព្ទរបស់ក្រុមជនសង្ស័យដែលដកហូតបាននោះ មួយគ្រឿងម៉ាក សាំសុង បានរោទ៍ លុះសមត្ថកិច្ចចុចលើកទទួល ទើបដឹងថា ជាម្ចាស់ទូរស័ព្ទ ក្រុមជនសង្ស័យទាំងនេះឆក់យកបានដែរ។
ក្រុមជនសង្ស័យមួយក្រុមខាងលើនេះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ២ករណីផ្សេងគ្នា មួយគ្រឿងយកបាន ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក I phone ។ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី
ក្រោយពីឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួចទើបកម្លាំងជំនាញសាកសួទើបដឹងថានៅមានបក្ខពួកផ្សេងទៀត។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយមកទើបកម្លាំងចុះតាមចាប់ជនសង្ស័យដែលនៅសេសសល់រហូតម៉ោង១រសៀលថ្ងៃខែដដែលទើបកម្លាំងនគបាលចុះឃាត់បានជនសង្ស័យចំនួន៤នាក់ថែមទៀត។
ជនសង្ស័យដែលឃាត់បានទី១ឈ្មោះសំម៉ាប់ ភេទប្រុសអាយុ២១ ឆ្នាំ មុខរបរកម្មសំណង់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី មានស្រុកកំណើតនៅខេត្តកណ្តាល ទី២ឈ្មោះ អានមេសា ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣ឈ្មោះគិមណាវុន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ ទី៤ឈ្មោះ កែវសុខវណ្ណះ ហៅប៉ាវ ភេទប្រុសអាយុ១៩ឆ្នាំ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ