ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ ក្រសួងការពារជាតិអាមេរិក ចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ

ចែករំលែក៖

កាលពីថ្ងៃទី​១ ខែមករា ឆ្នាំ ២០១៩ រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ សរសើរថាជាបុគ្គលមានសម្ថភាព ហើយសម្រេចតែងតាំងធ្វើជារដ្ឋមន្ត្រីការពារជាតិ ជំនួស​«មេ» របស់ខ្លួនដែលបានលាលែងចេញពីតំណែង ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិកជាផ្លូវការជំនួស លោកJames Mattis ដែលបានលាលែងពីតំណែង ដោយសារតែមានវិវាទជាមួយ ប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការដកទាហានអាមេរិកចេញពីទឹកដីស៊ីរី ។

នៅក្នុងសន្តរកថា អំណរឆ្នាំថ្មីរបស់ខ្លួន លោក Patrick Shanahan បានបង្ហាញពីការគោរពដល់ថ្នាក់លើរបស់លោក គឺអតីតរដ្ឋមន្ត្រី James Mattis ។ លោកបន្តទៀតថា លោកពិតជាមានសំណាងបានធ្វើជាថ្នាក់ក្រោម របស់លោកMattis ។

អតីតរដ្ឋមន្ត្រី James Mattis បានដាក់លិខិតលាលែងពីតំណែងឡើងទៅកាន់ប្រធានាធិបតីដូណាល ត្រាំ នៅថ្ងៃទី២០ ខែធ្នូ ប៉ុន្តែ លោកមានបំណងចង់ធ្វើការដល់ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីធានាដល់ការផ្លាសប្តូរតំណែងយ៉ាងរលូន ។ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ បាន ឲ្យលោក ឈប់នៅថ្ងៃទី១ខែមករា ឆ្នាំ២០១៩តែម្តង ហើយសម្រេចតែងតាំងលោក Patrick Shanahan ឡើងជំនួសវិញ ។

នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោកដូណាល ត្រាំ បានសរសេរថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានសម្រេចជ្រើសរើសលោក Patrick Shanahan ឡើងកាន់តំណែង រដ្ឋមន្ត្រីការពារជាតិថ្មី នៅថ្ងៃទី១ខែមករាឆ្នាំ២០១៩នេះ។ លោក Patrick ជាបុគ្គលមានសម្ថភាព ដោយលោកមានស្នាដៃខ្ពស់ពេលគ្រប់គ្រងក្រុមហ៊ុន Boeing និងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដោយបំពេញការងារបានយ៉ាងល្អបំផុត ៕


ចែករំលែក៖