ខេត្តសៀមរាប: ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួន បានជាបន្តបន្ទាប់ខណ:ដែលពួកគេ ធ្វើសកម្មភាពលូកហោប៉ៅភ្ញៀវនៅតំបន់កម្សាន្តផាប់ស្ទ្រីត ហើយត្រូវសមត្ថកិច្ចកំណត់មុខសញ្ញាបាន។
ការឃាត់ខ្លួននេះ បានប្រព្រឹត្តទៅកាលពីយប់ឆ្លងឆ្នាំសកល២០១៨ឈានចូលឆ្នាំ២០១៩នៅតំបន់កម្សាន្ត ផាប់ស្រ្ទីត ដែលមានភ្ញៀវទេសចរអន្តរជាតិទូទាំងភភពលោកចូលកម្សាន្ត ក្បែរផ្សារចាស់ ក្រុង-ខេត្តសៀមរាប ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ដែលបន្លំស្លៀកពាក់ដូចភ្ញៀវទេសចរដែរនោះបានសារភាពថាពួកគេធ្លាប់បានធ្វើសកម្មភាពយ៉ាងសកម្មនៅទីនេះ និងមានបក្ខពួកជាខ្ទើយច្រើននាក់ចូលរួមលូកហោប៉ៅទៀតផង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ សហការី