ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតយន្តហោះចិន ត្រូវប៉ាន់ ក្រោយគ្រោះថ្នាក់យន្តហោះរ​បស់ក្រុមហ៊ុន ប៊ូអ៊ីង

ចែករំលែក៖

នៅពេលនេះក្រុមហ៊ុនផលិតយន្តហោះ​ Boeing ​បានផ្អាកផលិតយន្តហោះប្រភេទ737 Max ក៏ដូចជាផ្តល់ទៅឲ្យអតិថិជន ដើម្បីផ្លាស់ប្តូរ ផ្នែកទន់ ទាំងអស់ របស់យន្តហោះប្រភេទនេះ ក្រោយជួបគ្រោះថ្នាក់ ផ្ទួនៗ​ មិនដឹងមូលហេតុ ។

វិបត្តិប៊ូអ៊ីង​បានក្លាយទៅជាឱកាសមាស ប្រាក់ សម្រាប់ ការផលិតយន្តហោះលក់ទៅកាន់ទីផ្សារលើពិភពលោក ។ ក្រុមហ៊ុនផលិតយន្តហោះ Comac របស់ចិន ទទួលបានការបញ្ជាទិញយន្តហោះស៊ីវិល ដឹកអ្នកដំណើររហូតដល់ទៅ៨០០គ្រឿងប្រភេទ C919 ។ ប្រភេទយន្តហោះរបស់ចិននេះ អាចប្រកួតប្រជែង ជាមួយយន្តហោះ 737 Max របស់ក្រុមហ៊ុន ប៊ូអ៊ីងដែលកំពុងជួបបញ្ហាធំ ។

បណ្តាក្រុមហ៊ុនអាកាសចរណ៍បង្ហាញពីក្តីបារម្ភដល់ប្រភេទយន្តហោះផលិតដោយក្រុមហ៊ុនប៊ូអ៊ីង ហើយពេលនេះក្រុមហ៊ុន ជាច្រើនគិតពីជម្រើសផ្សេងក្រៅពី Airbus និង ប៊ូអ៊ីង នៅមានក្រុមហ៊ុន ផលិតយន្តហោះComac របស់រដ្ឋាភិបាលចិន ។ បច្ចុប្បន្នក្រុមហ៊ុនComac កំពុងតែផលិតប្រភេទយន្តហោះ C919 ដែលអាចដឹកអ្នកដំណើរបាន ១៧០នាក់ ។

តាមការប្រកាសរបស់ក្រុមហ៊ុន Comac បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែផលិតយន្តហោះប្រភេទ C919 ៨១៥គ្រឿង តាមការបញ្ជាទិញរបស់អតិថិជន ។ យន្តហោះ C919 បានសាកល្បងដោយជោគជ័យនៅឆ្នាំ២០១៧ ជាយន្តហោះអាចប្រគួតប្រជែងជាមួយ Boeing 737 Max8 ក៏ដូចជា Airbus A320។

ក្រោយជួបគ្រោះថ្នាក់ សម្លាប់មនុស្ស១៥៧នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopia ចិនជាប្រទេស តំបូងគេ បញ្ជាឲ្យផ្អាកហោះហើរនៅប្រភេទយន្តហោះ 737Max ទាំងស្រុង ។ បន្ទាប់មកក៏មានប្រទេសជាច្រើនសម្រេច ឈប់ហោះហើរនៅយន្តហោះប្រភេទនោះដូចគ្នា ។ មកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់បានផ្អាក ហោះហើរយន្តហោះ Boeing 737 Max8។

តាមការព្យាករ ក្រុមហ៊ុន Comac របស់ចិន នឹងទទួលបានអតិថជនបញ្ជាទិញយន្តហោះដល់ទៅ ៩ពាន់គ្រឿង ក្នុងរយៈពេល ២០ឆ្នាំ មានតម្លៃ ជាង១៣០០ ពាន់លានដុល្លារ៕


ចែករំលែក៖