ក្រោយការបាញ់ប្រហារនៅព្រះវិហារអិស្លាម ក្នុងប្រទេសណូវែលសេឡង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់បណ្តាប្រទេសឲ្យមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព បំផុត បញ្ចៀសការបាញ់ប្រហារ កើតឡើងជាបន្តទៀត ក្នុងពេលអនាគត។
ការបាញ់ប្រហារខាងលើបានបង្ហាញឲ្យឃើញថា សូម្បីតែប្រទេសដែលមានសន្តិសុខ ស្ងប់ស្ងាត់លំដាប់ទីពីរក្នុងលោក ក៏រងការបាញ់ប្រហារនោះដែរ ។ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេសណូវែលសេឡង់ មានករណីសម្លាប់មនុស្សតែ ៣៥នាក់ប៉ុណ្ណោះ ប៉ុន្តែការបាញ់ប្រហារតែប៉ុន្មាននាទីប៉ុណ្ណោះទៅលើព្រះវិហារអិស្លាមពីរកន្លែងនៅក្នុងប្រទេសនេះសម្លាប់មនុស្សដល់ទៅ៤៩នាក់ និង រាប់សិបនាករងរបួស។នៅក្នុង បញ្ជីប្រទេសដែលមានសន្តិភាព ស្ងប់ស្ងាត់បំផុតទីពីរនៅលើពិភពលោកបន្ទាប់ពី ប្រទេស Iceland ។
ប៉ុន្តែនៅថ្ងៃទី១៥ខែមីនា គឺជាថ្ងៃសោកនាកម្មធំបំផុតនៅក្នុងប្រទេសនេះ ដោយមានអ្នកស្លាប់ក្នុងការបាញ់ប្រហារ ដល់ទៅ៤៩នាក់ និងរបួស៤៨នាក់។ ការបាញ់ប្រហារខាងលើបានប្រែក្លាយ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ជាថ្ងៃ ខ្មៅងងិតបំផុត របស់ណូវែលសេឡង់។
ការប្រើប្រាស់កំាភ្លើងសម្លាប់មនុស្ស តិចកើតឡើងនៅក្នុងប្រទេសនេះ ដោយក្នុងមួយឆ្នាំ ៗ មានអ្នកសា្លប់ពាក់ព័ន្ធនឹងកាំភ្លើងប្រមាណ១០ នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី១៦ ខែមីនានេះ ជនដៃដល់បានបញ្ជូនឡើងតុលាការ ពីបទសម្លាប់មនុស្ស ជាច្រើន ។ នៅក្នុងតុលាការ ជនដៃដល់ អាយុ២៨ឆ្នាំ បានញញឹមរីករាយ ទៅកាន់អ្នកសារព័ត៌មាន កំពុងតែថតរូបរបស់លោក ។ តុលាការសម្រេចឃុំខ្លួនជនដៃដល់ខាងលើ រង់ចាំការកាត់ទោសជាថ្មី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ។
ជាមួយគ្នានេះដែរ ឃ្លីបវីដេអូដែលបង្ហោះពីសកម្មភាពបាញ់ប្រហារយ៉ាងព្រៃផ្សៃនៅក្នុងព្រះវិហារ ពីរកន្លែងផ្សេងគ្នា ក្នុងទីក្រុង Christchurch ប្រទេសណូវែលសេឡង់ ត្រូវបាន ក្រុមហ៊ុន Facebook, Youtube លុបចោល ។
កាលពីថ្ងៃទី១៥ ខែមីនា ក្រុមហ៊ុន Twitter ក៏បានលុប ខ្លឹមសារនិងរូបភាពស្តីពីអំពើហិង្សា បាញ់ប្រហារខាងលើសម្លាប់មនុស្ស ៤៩នាក់ និងរងរបួសជាច្រើន ។
នៅមុនពេលបាញ់ប្រហារសម្លាប់មនុស្ស ជនដៃដល់បានផ្សព្វផ្សាយអត្ថបទ មានប្រវែង ៧៣ទំព័រ នៅបណ្តាញ Twitter ប្រកាសពីសកម្មភាពរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ជនដៃដល់បានផ្សាយផ្ទាល់ពីសកម្មភាពវាយប្រហារសម្លាប់មនុស្សនៅលើបណ្តាញសង្គមផងដែរ។ ឃ្លីបវីដេអូស្តីពីការបាញ់ប្រហារនោះមានរយៈពេល១៧នាទី។
ស្នងការប៉ូលិសលោក Mike Bush បានអះអាងថា ការវាយប្រហារភេរវកម្មក្នុងទីក្រុង Christchurch ត្រូវបាន ធ្វើឡើងដោយមានការរៀបចំផែនការទុកជាមុនយ៉ាងល្អ ហើយបច្ចុប្បន្នវិហារសាសនាអ៊ីស្លាមទាំងអស់ ត្រូវដាក់ក្រោមការពារពី ប៉ូលិសមួយរយៈពេលសិន។ ក៏ប៉ុន្តែនៅពេលត្រូវបានសួរថា តើហេតុអ្វីបានជាខ្មាន់កាំភ្លើង មិនស្ថិតនៅក្នុងបញ្ជីឃ្លាំមើលរបស់នូវែលសេឡង់ លោក Bush មនុស្ស០៤នាក់ត្រូវបានចាប់ខ្លួន រីឯអ្នកទាំងនេះក៏មិនបានស្ថិតនៅក្រោមការឃ្លាំមើលដែរ ៕