ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះម្នាក់បានស្លាប់នៅក្បែរម៉ូតូ ពេលជិះចេញពីមង្គលការគេនៅម្តុំជិតដុនបូស្កូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក ព្រំ សេង អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ និងត្រូវជាកូនប្រសាររបស់លោកជាង លីម នៅក្រុងព្រះសីហនុ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវអូរ៣ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៩យប់ ថ្ងៃ១៥ មីនា ២០១៩ ។

មន្ត្រីមានសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍ជាក់លាក់ពីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយ ដោយគ្រាន់តែដឹងជាបឋមថា ជនរងគ្រោះបានស្លាប់នៅក្បែរម៉ូតូ ពេលជិះចេញពីមង្គលការគេនៅម្តុំជិតដុនបូស្កូ(អូរ៥) មិនទាន់ដឹងថា មានការប៉ះពារជាមួយយានយន្តផ្សេងទៀត ហើយត្រូវភាគីម្ខាងទៀតរត់គេច ឬជាគ្រោះថ្នាក់ចៃដន្យដួលខ្លួនឯង និងថាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ប្រភពពីមិត្តភក្តិជនរងគ្រោះដែលទៅចូលរួមមង្គលការគេជាមួយគ្នាបានអះអាងថា ជនរងគ្រោះមិនមានហូបគ្រឿងស្រវឹងច្រើនទេ គឺពិសារតិចតួចបំផុត ពេលពិសារអាហារនៅកន្លែងមង្គលការនោះ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖