ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍រវាងជនបរទេស នឹងនារីខ្មែរ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​៖ រៀបអាពាហ៍ពិពាហ៍ អត់ច្បាប់ ​និងគ្មានការអនុញ្ញាត ពីអាជ្ញាធរវាងបុរសជាជនជាតិថៃ នឹងនារីខ្មែរ ត្រូវបានសមត្ថកិច្ចចុះទប់ស្កាត់​ និងបញ្ឈប់​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​ ស្ថិតនៅភូមិពពេល ឃុំពពេល ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

កម្លាំងសមត្ថកិច្ចចុះហាមឃាត់ និងបញ្ឈប់កម្មវិធីការរៀបអាពាហ៍ពិពាហ៍គ្មានច្បាប់អនុញាត ដោយមាន កម្លាំងសហការរួមមាន ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ លោក​មេឃុំ​ផ្អាវ លោក​មេឃុំ​ពពែ​ល រវាង​ជន​បរទេស និង​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ​​ជនជាតិ​ថៃ​ ឈ្មោះ ប្រី​ឆា ប្រាក់​ឌី​ត​ស៊ី​ល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ និង​ពលរដ្ឋ​ខ្មែរ ឈ្មោះ លុយ សំបូរ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ​​គ្រោង​រៀបការ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩​ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ណែនាំ​ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ដល់​អាណាព្យាបាល និង​សាម៉ីខ្លួន​ឲ្យ​បញ្ឈប់​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​ខុសច្បាប់ ​៕ ប៉ែន នួន


ចែករំលែក៖