ព័ត៌មានទាន់ហេតុការណ៍៖

Mozambique រងការវាយប្រហារដោយទឹកជំនន់ និងខ្យល់កួចស្លាប់ និងរបួសមនុស្សជាច្រើននាក់

ចែករំលែក៖

កន្លងមក​ថ្មីៗ ​ប្រទេស Zimbabwe និង​ Malawi ប្រឈមនឹងខ្យល់កួចវាយប្រហារ​ បណ្តាលឲ្យមានអ្នកសា្លប់និង របួសជាច្រើននាក់ ។ ខ្យល់កួចនោះ​ក៏បានបន្តឆ្លងចូលប្រទេស​ Mozambique ​បំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិត ជាច្រើន​ ។

ប្រធានាធីបតី ​ Mozambique ​លោក​ Filipe Nyusi បានប្រកាសតាមប្រព័នផ្សព្វផ្សាយ ថា ខ្យល់កួច​ Idai ​អាចនឹងសម្លាប់មនុស្សដល់ទៅជាង​១ពាន់នាក់ នៅក្នុងប្រទេស​ Mozambique កាលពីថ្ងៃទី​១៨ ខែមីនា។

លោក Filipe Nyusi បានបញ្ជាក់ថា ​«ជាផ្លូវការមានមនុស្សដល់ទៅ​៨៤នាក់បានស្លាប់ ប៉ុន្តែប្រភពព័ត៌មានផ្សេងទៀត បញ្ជាក់ថា អ្នកស្លាប់អាចកើនឡើងដល់ទៅជាង​១ពាន់នាក់ ។ ក្រៅពីនេះ ពលរដ្ឋជាង១សែននាក់ កំពុងតែជួបទុក្ខលំបាកយ៉ាងធំធេង​»។

ប្រធានាធិបតី​ Filipe Nyusi ​បានបញ្ជាក់ខាងលើ ក្រោយពេលដែលលោកធ្វើដំណើរទៅត្រួតពិនិត្យ​ តំបន់រងការបំផ្លាញដោយខ្យល់កួច ​។

ទឹកនៅដងទន្លេ Punge និង​ Buzi ​បានជន់ឡើងបំផ្លាញទំនប់ ជន់លិចភូមិទាំងមូល​​ កាត់ផ្តាច់តំបន់ជាច្រើន​។ សាកសពជាច្រើនបានអណ្តែតនៅលើទឹក ។

ជាមួយគ្នានោះ ខ្យល់កួចបានវាយប្រហារ នៅជិតទីក្រុង Beira ​ក្រោយពេលឆ្លងកាត់​ប្រទេស​ Zimbabwe ​និងផ្នែកមួយនៃទឹកដី​ Malawi ។

ខ្យល់កួច​​ និងទឹកជំនន់ ធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ​១,៥លាននាក់​ នៅក្នុងប្រទេស ​ Mozamique និង​ Malawi ​៕


ចែករំលែក៖