បណ្តាក្រុមហ៊ុននៅជុំវិញពិភពលោក ឈប់ឲ្យហោះហើរប្រភេទយន្តហោះប៊ូអ៊ីង 737 MAX 8 គឺជារឿងត្រឹមត្រូវសមហេតុផល បើមិនដូច្នោះទេ នឹងមានសោកនាដកម្មជាច្រើនបន្តកើតឡើង ។ ពេលថ្មីៗនេះ យន្តហោះ ប្រភេទខាងលើក៏បានជួបបញ្ហាគ្រឿងម៉ាស៊ីនចុះចតជាបន្ទាន់។
យន្តហោះផលិតដោយក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិក បន្តជួបបញ្ហា បើទោះបីយន្តហោះមិនបានដឹកអ្នកដំណើរក្តី ។ យន្តហោះដែលជួបបញ្ហានោះគឺប្រភេទដដែល គឺ 737 MAX 8 របស់ក្រុមហ៊ុន អាកាសចរណ៍ Southwest Airlines ហោះហើរចេញពីអាកាសយានដ្ឋាន Orlando រដ្ឋFlorida ត្រូវចុះចតជាបន្ទាន់ ដោយមានបញ្ហាគ្រឿងម៉ាស៊ីន។
សារព័ត៌មានរ៉យទ័របានផ្សាយថា យន្តហោះ737 MAX 8 ស្ថិតនៅក្នុងក្រុមយន្តហោះ ហាមហោះហើរ ដោយនាយកដ្ឋានអាកាសចរណ៍សហរដ្ឋ អាមេរិក FAA ។ទាំងនោះហើយយន្តហោះខាងលើហោះហើរដោយមិនមានដឹកអ្នកដំណើរនោះឡើយ។ក្រោយពេលហោះហើរ អាកាសយានិកក៏ឃើញមានបញ្ហាពាក់ព័ន្ថនិងម៉ាស៊ីនក៏សំវិលត្រឡប់ចុះចត់ជាបន្ទាន់វិញ នៅអាកាសយានដ្ឋាន Orlando នៅវេលាម៉ោង១៤និង៥០នាទីថ្ងៃទី២៦ខែមីនា ។
យន្តហោះប្រភេទ737 MAX 8 បានជួបគ្រោះថ្នាក់ ក្នុងរយៈពេល៥ខែ កន្លងមកសម្លាប់មនុស្សជាង៣០០នាក់ ហើយ គ្រោះថ្នាក់កើតឡើងដោយមានបញ្ហាដូចគ្នា ។ ទាំងនោះហើយបានជាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅជុំវិញពិភពលោកបានសម្រេចផ្អាក់ការហោះហើរប្រភេទយន្តហោះនេះ។
ចិនគឺជាប្រទេសឈប់ឲ្យហោះហើរប្រភេទយន្តហោះនេះមុនគេ បង្អស់ នៅពេលនេះដែរចិនក៏បានសម្រេច ទិញយន្តហោះពីក្រុមហ៊ុន Airbus ដល់ទៅ២០០គ្រឿង ដើម្បីបំពេញតម្រូវការធ្វើដំណើរដោយសុវត្ថិភាពរបស់ពលរដ្ឋចិន នៅជុំវិញពិភពលោក៕