ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះ737 MAX 8បន្តជួបបញ្ហា តែសំណាងគ្មាន អ្នកដំណើរ

ចែករំលែក៖

បណ្តាក្រុមហ៊ុននៅជុំវិញពិភពលោក ឈប់ឲ្យហោះហើរប្រភេទយន្តហោះ​ប៊ូអ៊ីង ​737 MAX 8 គឺជារឿងត្រឹមត្រូវសមហេតុផល បើមិនដូច្នោះទេ នឹងមានសោកនាដកម្មជាច្រើនបន្តកើតឡើង ។ ពេលថ្មីៗនេះ យន្តហោះ​ ប្រភេទខាងលើ​ក៏បានជួបបញ្ហាគ្រឿងម៉ាស៊ីនចុះចតជាបន្ទាន់​។

យន្តហោះផលិតដោយក្រុមហ៊ុន​ប៊ូអ៊ីង​របស់អាមេរិក បន្តជួបបញ្ហា បើទោះបីយន្តហោះមិនបានដឹកអ្នកដំណើរក្តី ។​ យន្តហោះដែលជួបបញ្ហានោះគឺប្រភេទដដែល គឺ 737 MAX 8 ​ របស់ក្រុមហ៊ុន អាកាសចរណ៍​ Southwest Airlines ​ហោះហើរចេញពីអាកាសយានដ្ឋាន Orlando រដ្ឋ​Florida ​ត្រូវចុះចតជាបន្ទាន់ ដោយមានបញ្ហាគ្រឿងម៉ាស៊ីន​។

សារព័ត៌មានរ៉យទ័របានផ្សាយថា យន្តហោះ​737 MAX 8 ស្ថិតនៅក្នុងក្រុមយន្តហោះ ហាមហោះហើរ ដោយ​នាយកដ្ឋានអាកាសចរណ៍សហរដ្ឋ អាមេរិក FAA ​។ទាំងនោះហើយយន្តហោះខាងលើហោះហើរដោយមិនមានដឹកអ្នកដំណើរនោះឡើយ​។ក្រោយពេលហោះហើរ អាកាសយានិកក៏ឃើញមានបញ្ហា​ពាក់ព័ន្ថនិងម៉ាស៊ីនក៏សំវិលត្រឡប់ចុះចត់ជាបន្ទាន់វិញ នៅអាកាសយានដ្ឋាន​ Orlando ​នៅវេលាម៉ោង​១៤និង​៥០នាទីថ្ងៃទី​២៦ខែមីនា ។

យន្តហោះប្រភេទ​737 MAX 8 បានជួបគ្រោះថ្នាក់ ក្នុងរយៈពេល​៥ខែ កន្លងមកសម្លាប់មនុស្សជាង​៣០០នាក់ ហើយ គ្រោះថ្នាក់កើតឡើងដោយមានបញ្ហាដូចគ្នា ។ ទាំងនោះហើយបានជាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅជុំវិញពិភពលោកបានសម្រេចផ្អាក់ការហោះហើរប្រភេទយន្តហោះនេះ។

ចិនគឺជាប្រទេសឈប់ឲ្យហោះហើរប្រភេទយន្តហោះនេះមុនគេ បង្អស់ នៅពេលនេះដែរចិនក៏បានសម្រេច ទិញយន្តហោះ​ពីក្រុមហ៊ុន​ Airbus ​ដល់ទៅ​២០០គ្រឿង​ ដើម្បីបំពេញតម្រូវការធ្វើដំណើរដោយសុវត្ថិភាពរបស់ពលរដ្ឋចិន នៅជុំវិញពិភពលោក​៕


ចែករំលែក៖