ព័ត៌មានទាន់ហេតុការណ៍៖

សាច់ញាតិជនរងគ្រោះ អាចនឹងទទួលបានសំណងពីក្រុមហ៊ុន ប៊ូអ៊ីង

ចែករំលែក៖

គ្រោះថ្នាក់យន្តហោះ កន្លងមកថ្មីៗ របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopia គឺដោយសារតែបញ្ហា «ផ្នែកទន់»(software)យន្តហោះមិនមែនកំហុសកើតឡើង ដោយអ្នកបើកបរនោះឡើយ ។ ទាំងនោះហើយ ក្រុមហ៊ុនផលិតយន្តហោះ អាចនឹងត្រូវសងសំណង ដល់ជនរងគ្រោះបណ្តាលមកគ្រោះថ្នាក់ខាងលើ ។

នៅពេលនេះ មានសាច់ញាតិអ្នកដំណើរបានដាក់ពាក្យបណ្តឹង ប្តឹងក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង អាមេរិក បានទៅដល់តុលាការនៅទីក្រុង ជីកាហ្គោ ពាក់ព័ន្ធ នឹងគ្រោះថ្នាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopia កាលពីពាក់កណ្តាលខែមីនា កន្លងមក សម្លាប់មនុស្ស១៥៧នាក់ ។

នោះជាពាក្យបណ្តឹងផ្លូវច្បាប់ ដំបូង ទៅលើក្រុមហ៊ុនផលិតយន្តហោះ ធំបំផុតលើពិភពលោក ក្រោយគ្រោះថ្នាក់កាលពីថ្ងៃទី១០ ខែមីនា ។ នៅក្នុងពាក្យបណ្តឹង បានចោទប្រកាន់ក្រុមហ៊ុន ប៊ូអ៊ីង ផលិតយន្តហោះ 737 MAX ខ្វះចន្លោះ បណ្តាលឲ្យគ្រោះថ្នាក់កើតឡើង ។ យន្តហោះដឹកអ្នកដំណើរបានដាំក្បាលចុះដោយមិនអាចគ្រប់គ្រងបាន ។

ចំណែកក្រុមហ៊ុនមិនបានវិភាគអ្វីជុំវិញ ការណីប្តឹងផ្តល់នោះឡើយ ។ ប៉ុន្តែក្រុមអ្នកជំនាញច្បាប់បានលើកឡើងថា ករណីគ្រោះថ្នាក់ យន្តហោះរបស់ក្រុមហ៊ុន Ethiopia គ្រួសារជនរងគ្រោះ នឹងមានឱកាសបើទោះបីមិនមែនជាពលរដ្ឋអាមេរិកក្តី អាចដាក់លិខិតឡើងទៅកាន់តុលាការអាមេរិក ដែលអាចផ្តល់សំណងខ្ពស់ ។

នៅពេលនេះដែរ ក្រុមហ៊ុន ប៊ូអ៊ីង នឹងបើកវគ្គហ្វឹកហាត់ដល់អាកាសយានិកសម្រាប់បញ្ជាប្រភេទយន្តហោះ 737 MAX មុនពេលច្បាប់ហាមប្រាមហោះហើរដកចេញវិញ៕


ចែករំលែក៖