ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំ​ ហ៊ានលួចព្រះបដិមា (ធ្វើពីស្ពាន់) ជិត៤០០អង្គ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រះបដិមា (ធ្វើពីស្ពាន់) ៥.០០០អង្គ​ ដែលគណ:កម្មការវត្ត បានយករូបព្រះបដិមាទៅដាក់នៅក្រោមបល្ល័ងព្រះជាយូរ មកហើយ មិនដែលមានការបាត់បង់ឡើយ ទើបនៅថ្ងៃទី២៨ ខែមីនា ចោរថ្លើមធំ​ហ៊ានគាស់ វាយបំបែកកញ្ចក់យកព្រះបដិមា (ធ្វើពីស្ពាន់) ជិត៤០០អង្គ ទៅដោយសុវត្ថិភាព​​ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩​ វេលាម៉ោង០២និង០០នាទី នៅចំណុចវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សម្ភារបាត់បង់៖ រូប ព្រះបដិមា (ស្ពាន់) ប្រហែលពី៣០០ ទៅ៤០០អង្គ ។ វត្ថុតាងចាប់យក៖ រូបព្រះបដិមា(ធ្វើពីស្ពាន់)២៦អង្គ ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ គណ:កម្មការវត្ត បានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោបល្ល័ងព្រះជាយូរ មកហើយ មិនដែលមានការបាត់បង់ឡើយ ។ លុះដល់ថ្ងៃទី២៨ ខែឆ្នាំដដែល វេលាម៉ោង១៩និង០០នាទី ស្រាប់តែឃើញឈ្មោះខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន២៦ អង្គដូចបានចាប់យកខាងលើមកប្រគល់ឲ្យ ឈ្មោះមឿន វាសនា ជាកូនសិស្សលោកទើបដឹងថា មានការបាត់រូបបដិមា ខាងលើ ហើយគណ:កម្មការបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះស្រាវជ្រាវ ៕​ ឆ ដា


ចែករំលែក៖