កូរ៉េខាងជើង ជាប្រទេសអាថ៌កំបាំងបំផុតនៅលើពិភពលោក សូម្បីតែអ្នកទេសចរណ៍បរទេស ក៏មានកំណត់ផងដែរ ។ មិនតែប៉ុណ្ណោះ អ្នកទេសចរណ៍ ពីបណ្តាលប្រទេសលោកខាងលិច ក៏មិនហ៊ានទៅកាន់ កូរ៉េខាងជើង ផងដែរ ដោយខ្លាចត្រូវចាប់ខ្លួន ដោយប្រទេសទាំងនោះ បានចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើង ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលប្រទេសលោកខាងលិច ក៏បាន ហាមពលរដ្ឋរបស់ខ្លួន ទៅកាន់កូរ៉េខាងជើងផងដែរ ។
ប៉ុន្តែរយៈពេលចុងក្រោយនេះកូរ៉េខាងជើង ក្រោមការដឹកនាំរបស់គីមជុអ៊ុន បានផ្លាសប្តូយុទ្ធសាស្ត្រ ផ្តោតសំខាន់ទៅលើការងភិវឌ្ឍន៍សេដ្ឋកិច្ច ហើយវិស័យទេសចរណ៍ដើរតួនាទីសំខាន់ក្នុងគោលដៅអភិវឌ្ឍន៍នោះ ។
ពេលថ្មីៗនេះមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍កូរ៉េខាងជើងបានឲ្យដឹងថា ក្រោយជំនួបពិភាក្សានៅទីក្រុងហាណូយប្រទេសវៀតណាម គឺជាឱកាសដ៏ល្អបំផុត ដើម្បីបង្កើន ទីផ្សាទេសចរណ៍វៀតណាមទៅ កូរ៉េខាងជើង កាន់តែច្រើនឡើង ។
កាលពីថ្ងៃទី២៨ ខែមីនា ក្រសួងទេសចរណ៍កូរ៉េខាងជើង បានអញ្ជើញអ្នកទេសចរវៀតណាម ទស្សនកិច្ចកូរ៉េខាងជើង ឲ្យបានច្រើន ។ លោក Ham Jin អគ្គនាយកក្រុមហ៊ុនទេសចរណ៍អន្តរជាតិរបស់កូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ថា «យើងមានជំនួបកំពូលទទួលបានជោគជ័យនៅ ទីក្រុងហាណូយ ហើយនោះជាឱកាសល្អបំផុតដើម្បីពង្រីកទីផ្សាទេសចរណ៍កាន់តែប្រសើរឡើងជាមួយវៀតណាម» ។
សារព័ត៌មាន AFP បានផ្សាយថា ជារៀងរាល់ឆ្នាំ មានអ្នកទេសចរណ៍បរទេសទៅកាន់កូរ៉េខាងជើង ប្រមាណ ១សែននាក់ប៉ុណ្ណោះ ហើយភាគច្រើនជាអ្នកទេសចរណ៍ជនជាតិចិន ។
នៅពេលនេះកូរ៉េខាងជើងកំពុងតែ សាងសង់រម្មណីយដ្ឋានឆ្នេរសមុទ្រ Wonsan Kalma ដោយតំបន់នេះ ពីមុនគឺជាទីកន្លែងសាកល្បង កាំភ្លើងធំ និងបាញ់មីស៊ីល ៕