ព័ត៌មានទាន់ហេតុការណ៍៖

ចរាចរគ្រឿងញៀនកើនឡើងនៅតំបន់អាស៊ាន ដោយប្រភពចេញពីតំបន់ត្រីកោណមាស

ចែករំលែក៖

តំបន់ត្រីកោណមាស ស្ថិតនៅព្រំដែន មីយ៉ាន់ម៉ា ថៃ និងឡាវ ប៉ុន្មានឆ្នាំចុងក្រោយនេះ កើនឡើងខ្ពស់ ដោយចែកចាយពាសពេញតំបន់អាស៊ាន ក្នុងនោះ មានវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរីជាដើម… ។

កន្លងមក កម្លាំងប្រឆាំងគ្រឿងញៀនវៀតណាមចាប់បានគ្រឿងញៀនជាច្រើន ដោយប្រភពគ្រឿងញៀន បានមកពីតំបន់ត្រីកោណមាស ។ កាលពីថ្ងៃទី៣ ខែមេសា កន្លងមក ប៉ូលិសប្រឆាំងគ្រឿងញឿនទីក្រុងបាងកក បានបង្ក្រាបគ្រឿងញៀនជាងជិត៦សែនគ្រាប់ ។

គ្រឿងញៀនដែលប៉ូលិសថៃបានបង្ក្រាបមានដល់ទៅ ៥៩៦ពាន់គ្រាប់ ដែលជនល្មើស ដឹកតាមរថយន្តមួយគ្រឿង ។

ប៉ូលិសថៃបានបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា ក្រោយទទួលបានព័ត៌មានសម្ងាត់ថា មានការដឹកជញ្ជូនចែកចាយថ្នាំញៀនក្នុងក្រុងបាងកកនោះ ប៉ូលិសក៏បានតាមប្រមាញ់រថយន្តសង្ស័យ ហើយជាលទ្ធផល ក៏បង្ក្រាបបានថ្នាំញៀនទាំងនេះតែម្តង ។

ប៉ូលិសថៃមិនបានបញ្ជាក់ថា មនុស្សប៉ុន្មានត្រូវបានចាប់ខ្លួនពាក់ព័ន្ធថ្នាំញៀននេះឡើយ គ្រាន់តែបញ្ជាក់ថា វាបានកើតឡើង ក្រោយបុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីទីតាំងរោងចក្រដែលគេបោះបង់ចោលមួយកន្លែង រកឃើញថ្នាំញៀន ២០,០០០គ្រាប់ ។

ក្រៅពីប្រទេសថៃ ប៉ូលិសគយនៅហុងកុង បានបង្ក្រាបការដឹកជញ្ជូនថ្នាំញៀន គិតជាទឹកប្រាក់សរុប ប្រហែល១៣លានដុល្លារសហរដ្ឋអាមេរិក ។

សារព័ត៌មាន APបានផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ថា កម្លាំងប៉ូលិសគយហុងកុងបានរឹបអូសកាកូអ៊ីន ដែលគិតក្នុងតម្លៃទីផ្សារប្រហែល១៣លានដុល្លារអាមេរិក ខណៈដែលកំពុងដឹកជញ្ជូន ។ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ដែលដឹកជញ្ជូនថ្នាំញៀន៩១គីឡូក្រាមនេះ ។

ហុងកុងជាទីក្រុងកំពង់ផែដ៏សំខាន់នៅក្នុងតំបន់អាស៊ី ។ ទីនេះជាញឹកញាប់ ត្រូវបានចាត់ទុកថា ជាទីតាំងឆ្លងកាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និង សត្វព្រៃ ដែលជិតផុតពូជ ។ ភាគច្រើននៃបញ្ហាទាំងអស់នេះ ត្រូវគេចងភ្ជាប់ទៅជាមួយប្រទេសចិនដីគោក ឬប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដទៃផ្សេងទៀត ដែលច្បាប់គ្រឿងញៀន មាននិន្នាការតឹងតែងនោះ ។

ហុងកុងត្រូវបានក្រុមសង្គមងងឹតចាត់ទុកថា ជាទីផ្សារដ៏សំខាន់របស់ពួកគេ នៅក្នុងការរកប្រាក់ ពីការលក់គ្រឿងញៀនខុសច្បាប់ ។ ប្រជាជនហុងកុងស៊ីវីល័យ មានប្រាក់ចំណូលខ្ពស់ មិនថាតែកម្មករ ឬមេធាវីអ្វីនោះទេ ។

ទីក្រុងហុងកុងត្រូវបានបង្កើតឡើង ដោយអាណានិគមអង់គ្លេស ក្នុងឆ្នាំ១៩៤២ ក្រោយសង្គ្រាមអាភៀនកើតឡើងដំបូងគេនៅទីនោះ ៕


ចែករំលែក៖