ព័ត៌មានទាន់ហេតុការណ៍៖

មាន​ជន​ទុច្ចរិត​បង្កើត​ Facebook បន្លំ​ជា​នាយ​ទាហាន​ វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖ សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារ​ជាតិ​ នៅ​ថ្ងៃទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បញ្ជាក់​ថា​ ថ្មី​ៗ​នេះ​ មាន​ជន​ទុច្ចរិត​មួយ​ចំនួន​បង្កើត​ Facebook បន្លំ​យក​រូប​នាយ​ទាហាន​មួយ​ចំនួន​ ទៅ​ប្រើប្រាស់​ដេីម្បី​បង្ហោះ​រូបភាព​ និង​ខ្លឹមសារ​ញុះញង់​វាយប្រហារ​មក​លេី​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ក្រសួង​ការពារ​ជាតិ​ ចាត់​ទុក​ថា​ សកម្មភាព​ទាំង​នេះ​ គឺ​ ជា​អំពើ​ខុស​ច្បាប់​ ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន​ ហេីយ​សូម​ស្នើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ប្រកាស​ថា​ កងយោធពលខេមរភូមិន្ទ​ រក្សា​ជំហរ​ស្មោះត្រង់​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ និង​ សុខ​សន្តិភាព​របស់​ប្រជាពលរដ្ឋ​ ។ កងយោធពលខេមរភូមិន្ទ​ ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ប៉ុនប៉ង​ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​ ក៏​ដូចជា​បំផ្លាញ​ដល់​សន្តិភាព​របស់​ប្រជាពលរដ្ឋ​ ៕ចេស្តា


ចែករំលែក៖