ព័ត៌មានទាន់ហេតុការណ៍៖

ជនបាញ់ប្រហារនៅណូវេសាឡង់រងការចោទប្រកាន់៥០បទល្មើសផ្សេងគ្នា

ចែករំលែក៖

ជនបាញ់ប្រហារយ៉ាងព្រៃផ្សៃ នៅក្នុងប្រទេសណូវេសាឡង់ ដោយបាញ់ប្រហារបណ្តើរ ផ្សាយផ្ទាល់បណ្តើរ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ និងត្រូវរងការចោទប្រកាន់ពីបទល្មើស សម្លាប់មនុស្សដល់ទៅ៥០ករណី ។

កាលពីថ្ងៃទី៤ ខែមេសា ប៉ូលិសណូវេសាឡង់ បានប្រកាសឲ្យដឹងថា ជនដែលចោទប្រកាន់ពីបទបាញ់ប្រហារ នៅព្រះវិហារ Chrischurch កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នោះ រងការចោទប្រកាន់ពីបទល្មើស៥០ផ្សេងគ្នា ពីបទសម្លាប់មនុស្ស ។ ក្នុងនោះមាន៣៩បទល្មើស មានចេតនាសម្លាប់មនុស្ស ។

ជនបាញ់ប្រហារនៅណូវេសាឡង់ មានឈ្មោះ Brenton Tarrant ជាជនជាតិអូស្ត្រាលី អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោយបាញ់ប្រហារ ។

ក្រោយការបាញ់ប្រហារខាងលើ រដ្ឋាភិបាលណូវេសាឡង់ បានសម្រេចផ្លាស់ប្តូរច្បាប់ គ្រប់គ្រងកាំភ្លើង ។ នៅថ្ងៃទី២១ ខែមីនា នាយករដ្ឋមន្ត្រី Jacinda Ardern របស់ ណូវេសាឡ ង់បានចេញច្បាប់ ហាមប្រាម ប្រើប្រាស់កាំភ្លើង ស្វ័យប្រវតិ្ត ដែលជាកំាភ្លើងសម្រាប់យោធា ។

ការបាញ់ប្រហារខាងលើបានសម្លាប់មនុស្ស៥០នាក់ និងរាប់សិបនាក់រងរបួស ។ ក្នុងពេលបាញ់ប្រហារ ជនដៃដល់បាន ផ្សាយផ្ទាល់វីដីអូ ពីការបាញ់ប្រហារ ទៀតផង ធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកខឹងសម្បារយ៉ាងខ្លាំង ៕


ចែករំលែក៖