ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចអាមេរិក ទាមទារដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ

ចែករំលែក៖

នយោបាយដឹកនាំរបស់ប្រធានាធីបតីដូណាល់ ត្រាំ មិនត្រឹមតែធ្វើឲ្យបែកបាក់ នៅក្នុងជួរអ្នកនយោបាយអាមេរិក ថែមទាំង បង្កឲ្យមានវិវាទជាទ្រង់ទ្រាយធំនៅលើពិភពលោក ។ សកម្មភាពនយោបាយរបស់លោកត្រាំ មិនមែនធ្វើឲ្យអាមេរិក ខ្លាំងក្លានោះឡើយ បែរជាធ្វើឲ្យអាមេរិក ធ្លាក់ចុះប្រជាប្រិយភាព នៅលើឆាកអន្តរជាតិ ។

នៅពេលនេះ សមាជិកសភា នៃគណបក្សសាធារណរដ្ឋមួយរូប ជាអ្នកដំបូងគេ ដែលអំពាវនាវឲ្យដកតំណែងលោកប្រធានាធិបតី ត្រាំ ។ សមាជិកសភា នៃរដ្ឋ មីជីហ្គេន លោក JUSTIN AMASH យល់ឃើញថា លោកដូណាល់ ត្រាំ មានឥរិយាបថ ដែលអាចនាំទៅរកការដកហូតតំណែងលោក ដោយសភា ។

លោកក៏ចោទប្រកាន់ដែរ រដ្ឋមន្ត្រីយុត្តិធម៌ លោកBILL BARRថា ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ ចំពោះរឿងស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក ROBERT MUELLER ស្ដីពីការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ។

ក្នុងសារតាមTWITTER មួយចំនួនកាលពីថ្ងៃទី១៨ ឧសភា សមាជិកសភាអភិរក្សនិយមរូបនោះរៀបរាប់ថា មានសមាជិកសភាតិចគ្នាណាស់់ ដែលបានអានរបាយការណ៍របស់លោក MUELLER ដែលលើកឧទាហរណ៍ជាច្រើន នៃឥរិយាបថរបស់លោក ត្រាំ ដែលអាចចាត់ទុកថា ជាការបន្ទច់បង្អាក់ដល់តុលាការ។

លោកបន្តថា ពិតណាស់គ្មានមនុស្សណាម្នាក់ ក្រៅពីមនុស្សដែលជាប្រធានាធិបតី អាចគេចផុតពីការចោទប្រកាន់ ដោយឈរលើមូលដ្ឋាននៃភស្ដុតាងបែបទាំងនោះឡើយ ៕


ចែករំលែក៖