រាជធានីភ្នំពេញ (ថ្ងៃទី20 ខែឧសភា ឆ្នាំ2019) ៖ សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ ទទួលបានពានរង្វាន់ជា Best Emerging Market Operator នៅក្នុងសន្និសីទ Telecom Asia បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យអស់រយៈពេល 3 ខែកន្លងមក។
កម្មវិធីនេះត្រូវបានប្រកាសជាផ្លូវការនៅលើគេហទំព័រ Telecomasia.net នៅថ្ងៃនេះ ដោយបញ្ជាក់ថាក្រុមហ៊ុន Cellcard ទទួលបានជ័យលាភីជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទជា Best Emerging Market Operator ដោយចូលរួមប្រកួតជាមួយ 3 ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដូចជា Ooredoo Maldives, Global Cloud Xchange (GCX), និង Ooredoo Myanmar។
ពានរង្វាន់ Best Emerging Market Operator Award នេះ គឺផ្ដល់ជូនឲ្យក្រុមហ៊ុនគំរូលើគំនិតច្នៃប្រឌិត និងការបង្កើតថ្មីនៅលើស្តង់ដាសេវាកម្ម ព្រមទាំងការប្តេជ្ញាចិត្តជូនអតិថិជន។ នេះក៏សបញ្ជាក់ពីការបម្រើការដ៏ល្អបំផុត នៅក្នុងទីផ្សារអាស៊ីដែលកំពុងរីកលូតលាស់នេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានឲ្យដឹងថាពួកយើងមានមោទនភាពក្នុងការនាំយកជ័យជម្នះនេះត្រលប់មកផ្ទះវិញ។ «សូមអរគុណដល់ក្រុមការងារទាំងអស់នូវការខិតខំរបស់អ្នកទាំងអស់គ្នាសម្រាប់លទ្ធផលមួយនេះ»!
លោកបន្តថា៖ «ពួកយើងត្រូវបានអញ្ជើញចូលរួមសន្និសីទTelecom Asia កាលពីខែកុម្ភៈឆ្នាំ2019កន្លងទៅ ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកយើងទទួលបានព័ត៌មានកាលពី 2 សប្តាហ៍មុនថា ពួកយើងត្រូវបានជ្រើសរើសឱ្យចូលវគ្គផ្តាច់ព្រ័ត្រ ដែលនេះជាក្តីសង្ឃឹមដ៏មុតមាំរបស់យើង»។
លោកបន្តទៀត៖ «ហើយថ្ងៃនេះ ពួកយើងបានទទួលជោគជ័យពិតប្រាកដមែនក្នុងនាមជាប្រតិបត្តិករទីផ្សារដែលលេចធ្លោជាងគេ (Best Emerging Market Operator) នៅក្នុងព្រះរាជាណាចក្រ»។
ពានរង្វាន់ Telecom Asia នេះ ជាកម្មវិធីផ្តល់ពានរង្វាន់ដែលមានរយៈពេលយូរជាងគេ និងមានកិត្យានុភាពជាងគេបង្អស់នៅក្នុងវិស័យទូរគមនាគមន៍នេះ ហើយត្រូវបានទទួលស្គាល់ក្នុងការច្នៃប្រឌិតខ្ពស់។
ពួកគេផ្តល់ពានរង្វាន់ដល់អ្នកដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានសក្តានុពលនៅក្នុងវិស័យផ្តល់សេវាកម្មនៅតំបន់អាស៊ី និងជាប្រធានផ្នែកនៅក្នុងវិស័យ។ ការដាក់ពាក្យត្រូវបានវាយតម្លៃលើភាពច្នៃប្រឌិត ដំណើរការហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំនៅលើទីផ្សារ និងអភិបាលកិច្ចសាជីវកម្ម។
ពានរង្វាន់ Telecom Asia នៅឆ្នាំនេះមាន 28 ពានលើផ្នែកនីមួយៗ ដែលចែកចេញជា 3 ក្រុមលើផ្នែកផ្គត់ផ្គង់សេវាបម្រើអតិថិជន ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។
តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:
ឧសភា 2019 ពានរង្វាន់ The Best Emerging Market Operator ដែលផ្តល់ជូនដោយទូរគមនាគមន៍អាស៊ី
កុម្ភៈ 2019 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ កក្កដាដល់ខែធ្នូ 2018 «បទពិសោធន៍នាំមុខគេលើល្បឿនទាញយក និងល្បឿនអាប់ឡូត» ពី Opensignal សម្រាប់ខែតុលាដល់ខែធ្នូ 2018
មករា 2019 ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia
ធ្នូ 2018 ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ដែលលូតលាស់លឿនបំផុត ពី Global Banking &Finance Review
ពានរង្វាន់អ្នកផ្តល់បណ្តាញទូរស័ព្ទដែលគួរទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា ពី IDG ASEAN
វិច្ឆិកា 2018 ទូរគមនាគមន៍ដ៏គួរទុកចិត្តបំផុតឆ្នាំ 2018 ក្នុងប្រទេសកម្ពុជា ពី Global Brands Magazine
កញ្ញា 2018 ពានរង្វាន់ People’s Choice Award ពីបច្ចេកវិទ្យា 5G អាស៊ី (ប្រចាំឆ្នាំ CXO Operator )
កក្កដា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ មករា ដល់ខែមិថុនា 2018
មេសា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ កក្កដា ដល់ខែធ្នូ 2017
កុម្ភៈ 2018 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពីOpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017 ខែ តុលាដល់ខែធ្នូ
កក្កដា 2017 ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN
មេសា 2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់មិថុនា 2017