អាមេរិកកំពុងតែខិតខំស្វែងរកសម្ពន្ធមិត្តនៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីប្រឆាំង អ៊ីរ៉ង់ ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិក នឹងអ៊ីរ៉ង់ កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅពេលនេះ អាមេរិកបានព្រមានថា បើអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះអាមេរិក មួយទៀត នឹងមានសង្គ្រាមកើតឡើង ។ ទំនាក់ទំនងអាមេរិក អ៊ីរ៉ង់ បានបញ្ចប់ទាំងស្រុងក្រោយពេល អាមេរិកដាក់ទណ្ឌកម្មទៅលើមេដឹកនាំជាន់ខ្ពស់ អ៊ីរ៉ង់ លោក Ali Khamenei ។
ពេលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់ជម្ឈិបូព៌ា ស្វែងរកការគាំទ្រ ប្រឆាំងនឹងអ៊ីរ៉ង់ ។ កន្លងមក លោក Mike Pompeo បានទស្សនកិច្ច អារ៉ាប៊ី សាអូឌីត ហើយពេលនេះបន្តទៅកាន់ប្រទេស តួកគី ។
សារព័ត៌មានចិន នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃ២៥ខែមិថុនាបំពេញ ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់ទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី (Ashraf Ghani) ពាក់ព័ន្ធនឹងកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់ ។
នៅក្នុងជំនួបជាមួយលោក Ghani លោក ប៉ុមប៉េអូ បាននិយាយថា លោកសង្ឃឹមថាអាហ្វហ្គានីស្ថាន អាចនឹងស្វែងរកសន្តិភាពបញ្ចប់ជម្លោះរុំារ៉ៃបច្ចុប្បន្ន នៅមុនការបោះឆ្នោតប្រធានាធិបតី អាហ្វហ្គានីស្ថានចូលមកដល់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ ។ បន្ថែមពីលើនេះលោក ប៉ុមប៉េអូ និង Ghani ក៏បានឯកភាពគ្នាដែរអំពីការស្វែងរកសន្តិភាព ដែលជាអទិភាពមួយត្រូវសម្រេចឱ្យបាន ។
គួរបញ្ជាក់ថា បើតាមលោក ប៉ុម ប៉េអូ សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដកកងទ័ព ចេញពីអាហ្វហ្គានីស្ថាន ដោយមិនកំណត់ពីកាលបរិច្ឆេទឡើយ ។ មួយវិញទៀត ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកនេះទៀតសោត កើតមានឡើងនៅមុនកិច្ចប្រជុំលើកទី ៧ រវាងអ្នកតំណាអាមេរិក និងក្រុមតាលីបង់ត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ សំដៅបិទបញ្ចប់ជម្លោះដ៏រុំារ៉ៃចាប់តំាងពីសហរដ្ឋអាមេរិក ចូលឈ្លានពានអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ មក៕