ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក ០៣នាក់ទៀត ដែលកម្លាំងអាវុធហត្ថបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា៖ ករណី ឧកញ៉ាសឹង្ហសំអុល ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍សៅសុខាគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែងកាលពីរសៀលថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៩ នៅស្រុកកោះញែកខេត្តមណ្ឌលគីរី និងនាំខ្លួនមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សការពារ និងដឹកជញ្ជូនឈើខុសច្បាប់។ ក្នុងនោះរថយន្តជាង ៤០ គ្រឿងត្រូវបានចាប់យក ហើយនៅរសៀលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ រថយន្តចំនួន៤ គ្រឿងត្រូវបានដុតកម្ទេចចោលនៅទីតាំងកើតហេតុ។
ដោយឡែករថយន្តចំនួន៤០ គ្រឿងទៀតកំពុងរក្សាទុក។
នៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៩ នេះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានបញ្ជូនខ្លួនជនសង្ស័យឧកញ៉ាសឹង្ហសំអុល និងបក្ខពួក ៣នាក់ទៀត ទៅកាន់សាលាដំបូងដើម្បីឲ្យតំណាងអយ្យការនៃព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តកតាមនីតិវិធី។
ការចាប់ខ្លួនឧកញ៉ាសឹង្ហសំអុលនិងបក្ខពួក៣ នាក់ ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសគឺមានសារពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគាំទ្រចំណាត់ការដ៏ក្តៅគគុកនេះ ទាន់សភាពការណ៍ដើម្បីឲ្យជនប្រព្រឹត្តបំផ្លាញព្រៃឈើជាធនធានធម្មជាតិរបស់ជាតិយើងមក ទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ៖ សុខ ខេមរា