ទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែទំនាក់ទំនងបុគ្គល រវាង លោកត្រាំនិងគីម ជុងអ៊ុន កាន់តែល្អ ក្រោយជំនួបលើកទី៣នៅព្រំដែន ។នៅពេលនេះលោកត្រាំបានធ្វើរឿងល្អមួយសម្រាប់មេដឹកនាំ គីម ជុងអ៊ុន នោះគឺ ផ្អាកទណ្ឌកម្ម រយៈពេល ពី១២ខែ ដល់១៨ខែ ហើយកូរ៉េខាងជើង ក៏ត្រូវផ្អាកកម្មវិធីបរមាណូ ផងដែរដើម្បីពិភាក្សាគ្នា។
សេតវិមានអាមេរិកបានប្រកាសថា អាមេរិកកំពុងពិចារណា«បង្កកទណ្ឌកម្ម» ដល់កូរ៉េខាងជើង ពី១២-១៨ខែ ជាការដោះដូរ កូរ៉េខាងជើងត្រូវ «បង្កកកម្មវិធីបរមាណូ» ទាំងស្រុងនៅក្នុងប្រទេសនេះ។ នេះជារឿងល្អបំផុត មានទៅមានមកសម្រាប់រដ្ឋាភិបាល ប្រទេសទាំងពីរ។ កន្លងមកអាមេរិកតែងតែទាមទារឲ្យកូរ៉េខាងជើងត្រូវតែប៉ោះបង់កម្មវិធីបរមាណូជាមុនទើបអាមេរិក លុបទណ្ឌកម្ម។
នេះជាការយោគយល់ខ្ពស់បំផុតរបស់អាមេរិក ទៅលើកូរ៉េខាងជើង ក្រោយជួបពិភាក្សាគ្នាលើកទី៣នៅ ព្រំដែនកូរ៉េខាងជើងនិងខាងត្បូង។ សេតវិមានអាមេរិក បានស្នើផ្អាកអនុវតច្បាប់ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ទៅលើវិស័យ ធ្យូងថ្ម សម្លៀកបំពាក់ របស់កូរ៉េខាងជើង ។
មន្ត្រីជាន់ខ្ពស់នៅសេតវិមានបានប្រកាសថា«សេតវិមាន នឹងដាក់ចេញលក្ខខណ្ឌដើម្បីបន្តពិភាក្សាជាមួយ កូរ៉េខាងជើង ។ ការ«បង្កកទណ្ឌកម្ម» អាចអូសបន្លាយ រហូតដល់ការរំសាយអាវុធបរមាណូទាំងស្រុង នៅកូរ៉េខាងជើង។ អាមេរិកនឹងលុបទណ្ឌកម្មទាំងស្រុង ប្រសិនបើកូរ៉េខាងជើង មានសុឆន្ទះបោះបង់បរមាណូនោះ ។ប៉ុន្តែអាមេរិក នឹងបន្តទណ្ឌកម្មវិញហើយខ្លាំងជាងមុនទៀត បើកូរ៉េខាងជើង កុហក់អាមេរិកនោះ។
ប្រសិនបើការចាប់ផ្តើមនេះ ទទួលបានលទ្ធផលល្អ នោះអាមេរិក និងបន្តអនុវត្ត រហូតដល់ កម្មវិធីបរមាណូកូរ៉េខាងជើងត្រូវរំសាយទាំងស្រុង ហើយពេលនោះទណ្ឌកម្មទៅលើកូរ៉េខាងជើង ក៏ត្រូវលុបចោលទាំងស្រុងផងដែរ ៕